អ្នកចាត់ការក្រុម Real Madrid លោក Carlos Ancelotti
បាននិយាយថាការអវត្តមានកីឡាករ Gareth Bale ក្នុងជំនួប EL Clasico
នាចុងសប្ដាហ៍នេះ គឺពិតជារឿងមិនល្អទេសម្រាប់ក្រុមទាំងមូល។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើបាននិយាយបន្ទាប់ពីដឹកនាំក្រុម យកជ័យជម្នះក្នុងដី Liverpool ៣-០ ថា៖ “ពេលជួប Barca នៅចុងសប្ដាហ៍នេះ យើងនឹងត្រូវអវត្តមានមនុស្សសំខាន់ម្នាក់ដែលមានតួនាទីការពារផង និងប្រយុទ្ធផង។ Bale ជាមនុស្សសំខាន់ណាស់នៅក្នុងក្រុមទាំងមូលពីព្រោះគាត់មានសមត្ថភាព អាចលេងបានគ្រប់ទីតាំងទាំងអស់នៅលើទីលាន។ ការអវត្តមានគាត់មិនមែនជារឿងល្អទេ យើងត្រូវតែរកមនុស្សដែលសាកសមបំផុតសម្រាប់ជំនួសគាត់ ហើយម្នាក់នោះមែនតែ Isco នេះហើយ ”។
ក្នុងជំនួប El Clasico ដែលចាប់ផ្ដើមនៅយប់ថ្ងៃសៅរ៍ម៉ោង១១:០០នោះ ខាងក្រុម Real Madrid នឹងត្រូវអវត្តមានកីឡាករ Gareth Bale ដោយសារមានរបួសត្រង់ត្រគាក ស្របពេលដែលខាង Barcelona វិញនោះនឹងមានសមាជិកថ្មីម្នាក់ទៀតមកបន្ថែមកម្លាំងគឺ Luis Suarez ៕