ក្រៅពី Man City ដែលត្រូវធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនៅ Capital One Cup (ចុចអាន) ក្រុមធំៗផ្សេងទៀត សុទ្ធតែអាចបំបាក់គូប្រកួតបានផុយៗ។
ជាក់ស្ដែង នៅ Copa del Rey របស់អេស្ប៉ាញ ក្រុម Real Madrid បានបំបាក់ក្រុមម្ចាស់ផ្ទះ Cornella ៤-១ ខណៈ Sevilla ស៊ីក្រុមម្ចាស់ផ្ទះ Sabadell ៦-១។
នៅ DFB អាល្លឺម៉ង់ វគ្គ១៦ក្រុមចុងក្រោយឯណោះវិញ ក្រុមភ្ញៀវ Bayern Munich បានយកឈ្នះ Hamburg ៣-១ ស៊ុតបញ្ចូលទីដោយ Lewandowski, Alaba និង Ribery (Lasogga ស៊ុត១គ្រាប់ឲ្យ Hamburg)។
ចំណែកនៅអ៊ីតាលីវិញ មិនមានការប្រកួត League Cup ដូចគេនោះទេ តែមានការប្រកួតលីកកំពូល Serie A។ លទ្ធផលមិនគាប់ប្រសើរឡើយសម្រាប់ក្រុមកំពូលៗ ពោលគឺក្រុមកំពូលតារាង Juventus បានស្គាល់រសជាតិចាញ់លើកដំបូង ដោយសារ Genoa (ចាញ់ ១-០) ខណៈ Napoli បានត្រឹមស្មើ Atalanta ១-១ ឯ AC Milan ក៏ស្មើ Cagliari ១-១ នោះដែរ។ ចំណែក Roma បានរំកិលខ្លួនមកស្មើ Juventus ក្រោយឈ្នះ Cesena ២-០។

កីឡាករ Real Madrid អបអរក្រោយស៊ុតបញ្ចូលទី