កីឡាករ Angel di Maria
បានបង្ហើបឱ្យដឹងថាកាលដែលខ្លួនមិនបានផ្លាស់ទៅ PSG
កាលពីដើមរដូវកាលនេះ
គឺដោយសារខាងក្លិបយក្សនៅបារាំងមួយនោះមានបញ្ហាខាងហិរញ្ញវត្ថុ។
ខ្សែបម្រើប្រយុទ្ធស្លាបខាងលើនេះបាននិយាយប្រាប់កាសែត Telefoot របស់បារាំងថា៖ “ចំពោះ PSG ខ្ញុំគិតថាពួកគេមានបញ្ហាខាងហិរញ្ញវត្ថុហើយបានជាមិនអាចទិញ ខ្ញុំទៅបាន។ នេះជាហេតុផលធំដែលខ្ញុំមិនបានទៅលេងនៅបារាំង ការបានលេងនៅលីកក្នុងប្រទេសនេះគឺសឹងតែជាគោលបំណងរបស់គ្រប់ គ្នាទៅហើយ។ ទោះយ៉ាងណាឥឡូវខ្ញុំបានលេងនៅអង់គ្លេសទៅហើយ ប៉ុន្តែគ្មាននរណាដឹងទេថាទៅថ្ងៃមុខខ្ញុំលេងនៅលីកណាទៀតនោះ។ មានការផ្លាស់ប្ដូរច្រើនណាស់ក្នុងវិស័យបាល់ទាត់នេះ”។
កីឡាករដែលមានតម្លៃខ្លួន ៥៩,៧លានផោន បំបែកកំណត់ត្រានៅអង់គ្លេសរូបនេះបាននិយាយពីអារម្មណ៍នៅ Man Utd និងការចាកចេញពី Real Madrid ថា៖ “មានក្លិបច្រើនចង់បានខ្ញុំប៉ុន្តែមានតែ Man Utd ទេដែលតាមខ្ញុំខ្លាំងជាងគេ ហើយពេលនេះបិសាចក្រហមនេះបានសម្រេចគោលបំណងហើយ។ វាជារបៀបលេងថ្មីមួយសម្រាប់ខ្ញុំក្នុងការលេងជាមួយ Man Utd ហើយយើងត្រូវការពេលសិនដើម្បីសម្របខ្លួន។ ខ្ញុំមិនដែលមានគំនិតស្ដាយក្រោយទេក្នុងការចាកចេញពី Real Madrid ព្រោះខ្ញុំគិតថាខ្ញុំបានឈ្នះពានរង្វាន់ទាំងអស់ទៅហើយនៅ Santiago Bernabue ទាំង La Liga , Copa Del Rey និង Champions League”។
នៅចាំបានថា រដូវកាលដោះដូរកីឡាករដែលកន្លងផុតទៅប៉ុន្មានខែមកនេះ ខ្សែបម្រើប្រយុទ្ធដែលជាប់ជម្រើសជាតិអាហ្សង់ទីនតាំងពី U20 មកនេះធ្លាប់មានការទាក់ទងជាមួយ PSG ខ្លាំងជាង Man Utd ទៅហើយ ប៉ុន្តែគួរឱ្យសោកស្ដាយដោយសារ Real Madrid ដាក់តម្លៃខ្លួន Di Maria ខ្ពស់ពេកទើបក្រុមលោក Laurent Blanc បោះបង់ឱកាសនោះចោលវិញ៕