ការកើនឡើងនៃស្បែកក្រាស់ៗ និងកោសិកាដែលងាប់
បានកើតឡើងនៅលើរាងកាយដោយសារការកកិតមានច្រើនកន្លែងដូចជា កែងដៃ
ស្មងជើង ជាពិសេសជង្គង់តែម្ដង
ដែលបណ្ដាលឲ្យស្បែកត្រង់កន្លែងនោះខ្មៅ។
ជង្គង់ពណ៌ខ្មៅអាចកើតឡើងគ្រប់បុគ្គលទាំងអស់ដោយមិនគិតអំពីប្រភេទ
ពណ៌ស្បែកទេ។ ការប៉ះពាល់ពន្លឺព្រះអាទិត្យច្រើនពេក
ក៏អាចធ្វើឲ្យស្បែកកន្លែងទាំងនោះ ខ្មៅបានដែរ។ យ៉ាងណាក្ដី
អ្នកអាចកម្ចាត់ស្នាមខ្មៅពីជង្គង់បានយ៉ាងងាយស្រួល
និងមានប្រសិទ្ធភាព។
របស់ដែលប្រិយមិត្តត្រូវការមាន រមៀត ទឹកក្រូចឆ្មារ និង ទឹកដោះគោជូរ។
លាយបញ្ចូលគ្នារវាងរមៀតកន្លះស្លាបព្រា ទឹកដោះគោជូរ១ស្លាបព្រា និងទឹកក្រូចឆ្មារ៥ដំណក់។លាយគ្រឿងផ្សំជាមួយគ្នា និងយកទៅលាបលើចំណុចដែលចង់កម្ចាត់ចេញ ហើយទុកចោលយ៉ាងហោចណាស់១០នាទី។ វាត្រូវចំណាយពេលមួយរយៈដើម្បីបានឃើញប្រសិទ្ធភាព និងត្រូវធ្វើបែបនេះរៀងរាល់ថ្ងៃ រយៈពេលពីរបីសប្ដាហ៍។