អ្នកញ៉ាំស្រា cocktail ឬប៊ីយ៊ែរ មានពីរប្រភេទគឺ
ដើម្បីកម្សាន្តសប្បាយ និងបំបាត់ទុក្ខ។
ដល់ពេលជាតិស្រាជ្រៀតចូលក្នុងខ្លួនស្រឿងៗហើយ
អ្នកញ៉ាំហាក់ដូចជាហ៊ាននិយាយ និងធ្វើអ្វីៗខុសពីធម្មតា។
ការហ៊ានបែបនេះ មិនសូវជាផ្ដល់ផលប្រយោជន៍អ្វីនោះទេ
គឺមានតែអាប់ឱនកិត្តិយសខ្លួនឯង និងខាត់បង់ប្រយោជន៍តែប៉ុណ្ណោះ
មិនថាប្រុស ឬស្រីនោះទេ។
អីចឹងទេ Sabay សូមបង្ហាញរឿងសំខាន់ៗ ៧ យ៉ាងត្រូវចៀសវាងធ្វើ ពេលកំពុងស្រវឹង៖
១. បើកបរ៖ “បើស្រវឹង កុំបើកបរ, បើបើកបរ កុំញ៉ាំស្រា”។ ការបើកបរពេលស្រវឹង មិនត្រឹមតែប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អាយុជីវិតអ្នកជិះជាមួយ ឬអ្នកធ្វើដំណើរផ្សេងទៀតលើដងផ្លូវរួមគ្នា។ បើស្រវឹង ទុកឲ្យមិត្តភ័ក្ដិមិនស្រវឹងបើកបរជំនួស ជាការប្រសើរ កុំអាងខ្លួនអស្ចារ្យពេក។
២. បង្ហោះរូបភាពលើបណ្ដាញសង្គម៖ អ្នកលេងបណ្ដាញសង្គមខ្លះចូលចិត្តបង្ហោះសំញែងគេគ្រប់ពេល មិនថាពេលញ៉ាំ ដើរលេង ផឹកស៊ី ឬធ្វើអ្វីនោះទេ សឹងតែចូលបន្ទប់ទឹកក៏ប្រាប់ដែរ។ ពេលស្រឿងៗហើយ អ្នកនឹងបាត់បង់ម្ចាស់ការខ្លះ។ ប្រយ័ត្នច្រឡំចុចរូបភាពមិនគប្បី (អាសអាភាស) និងរូបភាពផឹកស៊ីជប់លៀងមិនសមរម្យ ព្រោះអ្នកផ្សេងអាចនឹងវាយតម្លៃអ្នកជាមនុស្សប្រភេទណា ជាពិសេសចៅហ្វាយនាយនៅកន្លែងការងារតែម្ដង។
៣. អូសក្រឡា ឬចាក់បណ្ដោយជាមួយមនុស្សប្លែកមុខ៖ ពេលធ្លាក់ភ្នែកបន្តិចហើយ អារម្មណ៍ដូចចង់ស្រើបស្រាលចំណង់ផ្លូវភេទ ពេលឃើញស្រីស្អាត ឬបុរសសង្ហាកាលីប។ ការអូសក្រឡារបស់មនុស្សប្រុស និងការចាក់បណ្ដោយចង់លេងសើចរបស់មនុស្សស្រី អាចនឹងជ្រុលជ្រួស ហើយភ្ញាក់ឡើងពេលព្រឹកអស់អាលីង បណ្ដាលឲ្យស្ដាយក្រោយ និងខ្មាសខ្លួនឯង។
៤. ខលទៅអតីតសង្សារ៖ មនុស្សភាគច្រើនចិត្តកាន់តែស្រាល បន្ទាប់ពីលើកដាច់ប៉ុន្មានកែវ ហើយក្លាហានខលទៅអតីតសង្សារ និយាយតាប៉ែសាំញ៉ាំច្រើន មិនដឹងក្បាលកន្ទុយ ឬថែមទាំងចោទប្រកាន់ទម្លាក់កំហុសដល់ភាគីម្ខាងទៀត។ បើអ្នកចង់ស្ដារទំនាក់ទំនង និងសុំឱកាសជាមួយគេម្ដងទៀត ប្រាកដជាពិបាកនឹងទៅរួចណាស់។
៥. ឆ្លើយតបពាក់ព័ន្ធនឹងការងារ៖ កុំយកការងារ រកស៊ីពាក់ព័ន្ធនឹងរឿងផឹកស៊ីសប្បាយ។ បើអ្នកធ្វើសម្រេចចិត្តលើការងារប្រកាសក្នុងហ្វូងបុគ្គលិកពេល ផឹកស៊ី ឬសរសេរសារអេឡិចត្រូនិកឆ្លើយតបនឹងការងារ ច្បាស់ណាស់វានឹងប៉ះពាល់ការងារអ្នកជាមិនខាន ព្រោះអ្នកកំពុងស្រវឹងមិនដឹងអី។
៦. ផ្ញើសារទាំងរវើរវាយ៖ បើអ្នកចាប់អារម្មណ៍លើនរណាម្នាក់ កុំផ្ញើសារសន្ទនាជាមួយម្នាក់នោះ នៅពេលស្រវឹង។ ការឆ្លើយតប និងបង្ហាញអារម្មណ៍ផ្ដេសផ្ដាសពេលនេះ អាចនឹងមានបញ្ហាខូចការណ៍វិញជាមិនខាន។
៧. ឈ្លោះវាយតប់គេ៖ ស្រវឹង គឺហ៊ានហិង្សា ហ៊ានហិង្សា គឺដេកគុក។ អ្នកប្រាកដជាខុស ហើយកាន់តែខុសពេលប្រើហិង្សា បើទោះជាអ្នកត្រូវក៏ដោយ ព្រោះអ្នកផងទាំងពួងគិតថាអ្នកស្រវឹងនិយាយដឹងខុសត្រូវ។ សូវប្រកែកត្រឹមពាក្យសំដៅទៅបានហើយ បើទប់មិនបាន ៕