ស្អាតវ័យ ១៩ឆ្នាំកញ្ញា ស៊ីន យូប៊ីន
ប្រាប់ថា
បើទោះជានាងជាតារាមួយដួងមានបទពិសោធន៍តិចតួចក្នុងការសម្ដែង
ភាពយន្តក៏ដោយ ប៉ុន្តែនាងអះអាងថា
មិនខ្លាចឈុតឆាកស្នេហាក្ដៅរោលរាលនានាឡើយ។
យូប៊ីន ថ្លែងដូច្នេះ បន្ទាប់ពីនាងទើបតែចូលប្រឡូកអាជីពសម្ដែងភាពយន្តលើកដំបូងតាមរយៈ រឿង “និស្ស័យស្នេហ៍ខ្ញុំ” ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV ដែលនាងសម្ដែងជាតួឯកស្រីឈ្មោះ “ឈូក”។ “អាជីពហ្នឹងតែប៉ុណ្ណឹង បើយើងចាប់អាជីពជាតារាសម្ដែងទៅហើយ យើងលេងទាល់តែដល់បានគេហៅអ្នកអាជីពបង(សើច)”។ យូប៊ីន តបនឹងសំណួរថា ហ៊ានថតឈុតថើបមាត់ឬអត់?
យ៉ាងណាក៏បទពិសោធន៍ទាំងនោះ អតីតជយលាភីលេខ១កម្មវិធី “Freshie Boys & Girls” ជំនាន់ទី១២ រូបនេះ ប្រាប់ថា មិនទាន់បានជួបនៅឡើយទេ ដោយនៅក្នុងរឿង “និស្ស័យស្នេហ៍ខ្ញុំ” នាងគ្រាន់តែជួបការឱបថើបធម្មតាៗប៉ុណ្ណោះ។
យ៉ាងណា យូប៊ីន អះអាងថា នាងបានដឹងរួចទៅហើយ ថានឹងជួបការសម្ដែងឈុតទាំងនោះ តាំងពីហក់ពីការសម្ដែងស្ប៉តពាណិជ្ជកម្ម មកការសម្ដែងភាពយន្តមកម្ល៉េះ។ ដូច្នេះនាងប្រាប់ថា នាងបានត្រៀមខ្លួនរួចស្រេច។ “ខ្ញុំដឹងរួចទៅហើយ អីចឹងហើយសម្រាប់ខ្ញុំ ដូចប្រាប់ពីមុន គឺគ្មានបញ្ហា យើងអ្នកសម្ដែង គឺត្រូវតែហ៊ាន បើលេង គឺលេងឲ្យដល់…ប៉ុន្តែមិនហួសហេតុពេក មិនរំលងប្រពៃណីខ្មែរយើង”។
បន្ទាប់ពីបានប្រាកដខ្លួនក្នុងភាពយន្តភាគ “និស្ស័យស្នេហ៍ខ្ញុំ” កញ្ញា ស៊ីន យូប៊ីន តួឯកស្រី ក៏ចាប់ផ្ដើមមានទីផ្សារ ដោយក្នុងនោះមានផលិតកម្មមួយចំនួនទាក់ទង។ និស្សិតផ្នែកអ្នករចនាជាន់ខ្ពស់នៅសាកលវិទ្យាល័យ “ស៊ីតិច” ឆ្នាំទី៣ រូបនេះ ប្រាប់ថា ខ្លះនាងបានបដិសេធ ខ្លះនាងកំពុងពិចារណា ដោយសារនាងកំពុងហាត់រៀនអាជីពទី២ទៀត គឺអាជីពជាពិធីការិនីដែលនាងស្រឡាញ់ពេញចិត្ត។
អាជីពនេះ យូប៊ីន កន្លងមក ច្រើនលេចមុខក្នុងកម្មវិធីធំៗរបស់កម្មវិធីក្រុមហ៊ុនឯកជនមួយ ចំនួន។ ដោយឡែកសម្រាប់ទូរទស្សន៍វិញ កញ្ញា ច្រើនចេញមុខតាមរយៈទូរទស្សន៍ MyTV ក្នុងកម្មវិធីនានារៀបចំដោយក្រុមហ៊ុន BKA Entertainment ដូចជា Khmer Super Model និងប្រឡងចម្រៀងកុមារ Kodomo ជាដើម៕