ពេលនេះ Microsoft បានប្រកាស Smartphone ដំបូងរបស់ខ្លួនជាផ្លូវការដែលមិនមានឈ្មោះ Nokia តទៅទៀតទេ។
ដូចដែល Microsoft បានសន្យានឹងអ្នកគាំទ្ររបស់ខ្លួនអញ្ចឹងថាមិនឲ្យអ្នកគាំទ្រ Lumia ខកបំណងនោះទេពេលដែលដកឈ្មោះ Nokia ចេញ។ ពេលនេះ Microsoft ប្រកាស Smartphone ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Microsoft Lumia 535 មានពីម៉ូដែល ស៊ីម១ និងស៊ីមពីរ។ ម៉ូដែល Lumia 535 នេះមានអេក្រង់ ៥ អ៊ីញ ហើយកាមេរ៉ាក្រោយនិងមុខទំហំ ៥ megapixel ដូចគ្នា។ វាមាន Memory ទំហំ 8GB (អាចបន្ថែម Memory ក្រៅដល់ទៅ១២៨ GB) និង RAM 1GB។
Lumia 535 ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 រួមនឹង Lumia Denim សម្រាប់ការ Update ថ្មីដែលផ្តល់នូវមុខងារពិសេសៗយ៉ាងច្រើន។ មើលវីដេអូ៖
Lumia 535 ទាំងស៊ីម១ និងស៊ីមពីរនឹងមានវត្តមានលើទីផ្សារក្នុងខែវិច្ឆិកានេះ នៅចិន ហុងកុង បង់ក្លាដេស និងប្រទេសផ្សេងៗទៀត ដោយមានតម្លៃប្រហែល១៣៦ដុល្លារអាមេរិក៕