រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន សង្ឃឹមការប្រលងបាក់ឌុប
ឆ្នាំក្រោយនឹងមានបេក្ខជនជាប់ច្រើនជាងនេះ
ខណៈលទ្ធផលប្រលងបាក់ឌុបទាំងពីរលើកមានអ្នកជាប់ជាង
៤០ % ប៉ុណ្ណោះ។
ថ្លែងនៅ ក្នុងវេទិកាយុវជន ដែលរៀបចំឡើង ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាល ពីម្សិលមិញនៅមជ្ឈមណ្ឌលវប្បធម៌កូរ៉េ ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ តម្រូវការផ្នែកធនធានមនុស្ស ក្នុងទីផ្សារការងារ កាន់តែច្រើនលើគ្រប់ផ្នែកទាំងក្នុងប្រទេស និងតំបន់ នឹងនាំឲ្យយុវជនខ្មែរខិតខំរៀនសូត្រ ចាប់យកជំនាញណាមួយ ដែលខ្លួនពេញចិត្ត។ “ដូច្នេះខ្ញុំសង្ឃឹមថា លទ្ធផលបាក់ឌុប ឆ្នាំក្រោយនឹងមានអ្នកជាប់ច្រើនជាងនេះ ដោយផ្អែកលើតម្រូវការទីផ្សារការងារ។ យុវជននឹងប្រឹងរៀនសូត្រខ្លាំងឡើង។ នេះមិនមែនមានន័យថាអ្នកជាប់ឆ្នាំនេះមិនមានសមត្ថភាពនោះទេ ពួកគេជាប់ដោយសមត្ថភាពពិតៗ”។ ឯកឧត្តមបន្ថែម។
លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) លើកទី១ មានអ្នកជាប់ចំនួន ២៥,៧២ % ក្នុង ចំណោមបេក្ខជនជិត ១០ ម៉ឺននាក់។ ចំណែកលទ្ធផលប្រលងលើកទី២ មានអ្នកជាប់ជិត១៨% ក្នុងចំណោមបេក្ខជនជាង ៦៨០០០ នាក់។ យ៉ាងហោចមានបេក្ខជនជិត១ម៉ឺននាក់ផេ្សងទៀតបានបោះបង់ចោលការ ប្រលងបាក់ឌុបលើកទី២ នេះ៕