Cristiano Ronaldo
ទទួលបានពានរង្វាន់ពីរទៀតហើយគឺពានទីមួយឈ្មោះថា ពាន Pichichi
ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅអេស្ប៉ាញរដូវកាល
មុន និងពានមួយទៀតគឺជាពាន Di Stefano
ក្នុងនាមជាកីឡាករល្អបំផុតនៅ La Liga រដូវកាលមុនដូចគ្នា។
ពានរង្វាន់ Pichichi នេះ ខាងកាសែតអេស្ប៉ាញ Marca តែងតែផ្ដល់ឱ្យទៅកីឡាករណាដែលអាចស៊ុតចូលច្រើនជាងគេក្នុងមួយ រដូវកាល ហើយរដូវកាលមុននេះ គឺមានតែ CR7 នេះហើយដែលអាចស៊ុតចូលច្រើនជាងគេ ពោលគឺ៣១គ្រាប់។ ចំណែកពានរង្វាន់ Di Stefano វិញ គឺជាពានរង្វាន់កីឡាករល្អបំផុតនៅ La Liga ហើយម្យ៉ាងទៀតការដាក់ឈ្មោះពាននេះថា Di Stefano នេះគឺមកពីគេចង់រំលឹកដល់វីរបុរសបាល់ទាត់ខ្លាំងជាងគេនៅ អេស្ប៉ាញលោក Alfredo Di Stefano ដែលបានលាចាកលោកនេះកាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងវ័យ៨៨ឆ្នាំ។
បន្ទាប់ពីទទួលបានពានរង្វាន់កីឡាករល្អបំផុតនៅ La Liga រដូវកាល ២០១៣-២០១៤ នេះរួចមក Ronaldo បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គេថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការទទួលបានពាននេះ ប៉ុន្តែវាជារឿងអាក្រក់បំផុតដែលខ្ញុំមិនបានទទួលពាននេះពីលោក Di Stefano។ គាត់ជាមនុស្សម្នាក់ដែលខ្ញុំគោរពស្រលាញ់ ទោះជាគាត់មិននៅលើលោកនេះក្ដី ប៉ុន្តែក្នុងបេះដូងខ្ញុំគឺមានគាត់រហូត”។
ដោយឡែកលោក Florentino Perez ដែលជាម្ចាស់ក្លិប Real Madrid បានក៏បាននិយាយដែរថា៖ “វាពិតជាសាកសមណាស់ដែល Ronaldo ទទួលបានពានល្អបំផុតនៅ La Liga នេះ។ ខ្ញុំបានមើលគ្រប់ប្រកួតរបស់គេ ហើយគេពិតជាមានបច្ចេកទេសខ្លាំងណាស់ក្នុងការលេងបាល់ទាត់។ កាលពីលោក Di Stefano នៅលេងបាល់ កាលនោះខ្ញុំនៅក្មេងនៅឡើយទេ ប៉ុន្តែខ្ញុំនៅចាំបានថាគាត់ក៏ខ្លាំងដូច CR7 នេះដែរ។ ពួកគេជាខ្សែប្រយុទ្ធមុតស្រួចដូចគ្នា”។
ពានរង្វាន់ទាំងពីរនេះ បើគិតតែ៥ឆ្នាំចុងក្រោយនេះ គឺមានកីឡាករតែពីរនាក់ទេដែលអាចទទួលយកបានគឺ Lionel Mess និង Cristiano Ronaldo នេះឯង។ ទន្ទឹមនឹងនេះដែរ រដូវកាលថ្មីនេះនៅ La Liga ខ្សែប្រយុទ្ធ CR7 រកបាន១៨គ្រាប់ទៀតហើយត្រឹមតែ១១ប្រកួតមកនេះ៕

លោក Alfredo Di Stefano កាលនៅលេងបាល់ទាត់