វត្តមាន Galaxy S5 កាលពីដើមឆ្នាំ ២០១៤
បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងពិភព
លោកយ៉ាងច្រើន
ហើយពេលឥឡូវនេះទៀតសោតមានព័ត៌មានមួយចំនួនលេចឮអំពី Galaxy
S6 ថានឹងមានផ្នែកគែមរាងកោងដូច Galaxy Note Edge អញ្ចឹង។
Galaxy S6 នឹងបំពាក់ដោយអេក្រង់រាងកោងនៅផ្នែកគែមទាំងសងខាងស្រដៀងគ្នានឹង Galaxy Note Edge ដែរ ប៉ុន្តែគ្រាន់តែថាអេក្រង់ Note Edge រាងកោងតែផ្នែកខាងស្ដាំប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញមួយរូបឈ្មោះ Jerry Kang នៅក្នុងសន្និសីទ IHS Display។
អ្នកជំនាញដដែលក៏បានបន្ថែមទៀតថា ដំបូង Samsung ចង់បំពាក់អេក្រង់ Smartphone រាងកោងផ្នែកគែម (ទាំងសងខាង) ទៅលើ Note Edge តែគម្រោងនោះក៏បានប្រែប្រួលភ្លាមដោយតម្រូវឲ្យ Note Edge បំពាក់ដោយអេក្រង់រាងកោងតែផ្នែកខាងស្ដាំប៉ុណ្ណោះ។ លើសពីនេះ S6 នឹងបំពាក់ដោយអេក្រង់ច្បាស់ត្រជាក់ភ្នែក QHD និងមាន Resolution 2560 x 1760 pixels (រួមទាំង Resolution ផ្នែកគែមទាំងសងខាង)៕
ចាំតាមដានតទៅទៀតថាតើ S6 ជំនាន់ក្រោយរបស់ Samsung ពិតជាមានអេក្រង់រាងកោងនៅផ្នែកគែមទាំងសងខាងដូចព័ត៌មានដែលលេចឮ ឬយ៉ាងណា? ប្រសិនជាដូច្នោះមែន តើវានឹងអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ខ្លាំងដូច Galaxy S5 ឬអត់?

រូបរាងគំរូ Galaxy S6 ផ្នែកគែមទាំងសងខាងរាងកោង