ក្រោយពីក្រុម Western Sydney Wanderers របស់អូស្រ្ដាលីលើកពាន AFC
Champions League ទ្វីបអាស៊ី និងក្រុម ES Setif របស់អាល់ហ្សេរី
លើកពាន CAF Champions League ទ្វីបអាហ្រ្វិករួចមក បានធ្វើឲ្យពាន
FIFA Club World Cup រកឃើញក្រុមទាំង៧ហើយ។
ក្រៅពីក្រុមជើងឯកអាស៊ី និងអាហ្រ្វិកទាំង២ខាងលើ ក្រុម៥ផ្សេងទៀតរួមមានក្រុមមកពីអាហ្សង់ទីន San Lorenzo (ជើងឯកតំបន់អាមេរិកខាងត្បូង), Real Madrid របស់អេស្ប៉ាញ (ជើងឯកអឺរ៉ុប), ក្រុមមកពីម៉ិកស៊ីកូ Cruz Azul (អាមេរិកកណ្ដាល ខាងជើង និងការីប៊ីន), Auckland City របស់នូវែលហ្សេឡង់ (ជើងឯកតំបន់អូសេអានី) និងក្រុម Moghreb Tetouan របស់ម៉ារ៉ុក (ក្រុមម្ចាស់ផ្ទះ)។
ការប្រកួតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែធ្នូក្រោយនេះ ខណៈកម្មវិធីប្រកួតគឺ Moghreb Tetouan និង Auckland City ត្រូវប្រកួតវគ្គ Play-off រកអ្នកឈ្នះទៅជួប ES Setif នៅវគ្គ Quarter-final ដែលមាន១គូទៀតគឺ Cruz Azul ប៉ះ Western Sydney Wanderers។ ចំណែកឯ San Lorenzo និង Real Madrid ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រុម Real Madrid របស់អេស្ប៉ាញ ឈ្នះ UEFA Champions League (អឺរ៉ុប)
ក្រុម San Lorenzo របស់អាហ្សង់ទីន ឈ្នះ Copa Libertadores (អាមេរិកខាងត្បូង)
ក្រុម ES Sétif របស់អាល់ហ្សេរី ឈ្នះ CAF Champions League (អាហ្រ្វិក)
ក្រុម Western Sydney Wanderers របស់អូស្រ្ដាលី ឈ្នះ AFC Champions League (អាស៊ី)
ក្រុម Cruz Azul របស់ម៉ិកស៊ីកូ ឈ្នះពាន CONCACAF Liga de Campeones (អាមេរិកកណ្ដាល, ខាងជើង)
Auckland City ឈ្នះពាន OFC Champions League (អូសេអានី)
Moghreb Tétouan ឈ្នះពានលីកកំពូលម៉ារ៉ុក (ក្រុមម្ចាស់ផ្ទះ)