ថ្មីៗនេះមានព័ត៌មានជាច្រើនបានចុះផ្សាយពីការផ្ទេរ Gareth
Bale ទៅ Chelsea ជាពិសេសនោះគឺគេហទំព័រ Metro
តែម្ដងដែលបាននិយាយថា Real Madrid
កំពុងពិចារណាលក់ខ្សែប្រយុទ្ធរូបនេះហើយក្នុងតម្លៃខ្លួនកប់ពពក
១៤១លានដុល្លារអាមេរិក។
គេហទំព័រ Metro បានចុះផ្សាយថាលោក Ancelotti ដែលជាអ្នកចាត់ការក្លិប Real Madrid កំពុងពិចារណារឿងលក់ Bale នេះហើយនៅរដូវកាលដោះដូរកីឡាករខែមករាខាងមុខ ដោយសារខាង Chelsea ឱ្យតម្លៃខ្លួនខ្ពស់អាចពិចារណាបាន ខណៈដែល Isco ក៏មានទម្រង់លេងល្អអាចជំនួសកន្លែង Bale បានដែរនោះ។ មួយវិញទៀតគេហទំព័រ 101greatgoals ក៏បានសរសេរដែរថា នេះជារឿងអាចទៅរួចដោយសារខ្សែប្រយុទ្ធរូបនេះតែងតែនិយាយថាក្នុង បេះដូងរបស់គេគឺនៅតែនឹងអ្នកគាំទ្រនៅអង់គ្លេសរហូត។
ទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការអះអាងរបស់ខាងសារព័ត៌មានប៉ុណ្ណោះ មិនទាន់មានខាងក្លិបណាមួយចេញមកបកស្រាយឱ្យបានច្បាស់ថានេះជា រឿងពិតឬរឿងមិនពិតនោះទេ។ ណាមួយ Gareth Bale ក៏ធ្លាប់បាននិយាយដែរ ថាការដែលបានលេងជាមួយ Cristiano Ronaldo ជារឿងល្អបំផុតសម្រាប់គេ ហើយរូបគេផ្ទាល់ក៏បានសន្យាដែរថានឹងព្យាយាមហ្វឹកហាត់ឱ្យមាន ទម្រង់លេងដូច CR7 នេះអីចឹងដែរនៅ Real Madrid ៕