ខ្សែប្រយុទ្ធ Radamel Falcao
ដែលត្រូវបានគេដឹងថាមានបញ្ហារបួសតាំងពីចូល Manchester United
មកនោះ ពេលនេះបានរងរបួសថ្មីមួយទៀតហើយគឺបញ្ហាត្រង់កំភួនជើង។
នេះបើតាមសម្ដីរបស់លោក Louis van Gaal
អ្នកចាត់ការក្លិបបិសាចក្រហម។
លោក Van Gaal បាននិយាយអំពីជើងកីឡាករមុនទៅប្រកួតជាមួយកាំភ្លើងធំ Arsenal ថា៖ “Falcao មិនអាចលេងបានទេ។ រូបគេរបួស៤សប្ដាហ៍មកហើយ ខណៈពេលនេះខ្សែប្រយុទ្ធរូបនេះនឹងត្រូវខកខាន២សប្ដាហ៍ទៀត។ នេះជារឿងមិនល្អសោះដោយសារក្រុមទាំងមូលមានរបួសកីឡាករគ្រប់តំបន់ ទៅហើយ។ តែមានរឿងមួយដែលធ្វើឱ្យខ្ញុំធូរចិត្តបន្តិចគឺ De Gea និង Di Maria អាចលេងបាននៅល្ងាចថ្ងៃសៅរ៍នេះ”។
អតីតខ្សែប្រយុទ្ធរបស់ Atletico Madrid ខាងលើនេះ តាំងពី Man Utd ខ្ចីជើងពី Monaco មកទើបតែបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមបាន៥ដងប៉ុណ្ណោះនិងរក គ្រាប់បាល់បាន១គ្រាប់៕