សំអាង ការកំពុងរីកច្រើនដូចផ្សិតស្ទើររាប់មិនអស់ ជាពិសេសភ្នំពេញតែម្ដង។ ខ្លះមានស្ដង់ដារទាប ល្មម ខ្ពស់ទៅតាមតម្លៃ សេវាកម្ម សម្ភារៈ និងគ្រឿងផ្សេងៗរបស់សំអាងការនីមួយៗ។ បើសំអាងការមានច្រើនដេរដាសបែបនេះ អ្នកដែលជិតដល់ថ្ងៃពិសេសរបស់ខ្លួនប្រាកដជាមានការលំបាកមិនខាន ក្នុងការជ្រើសរើសសំអាងណាដែលស្អាត សេវាកម្មល្អ តម្លៃសមរម្យ ព្រោះអាពាហ៍ពិពាហ៍ជាថ្ងៃសំខាន់បំផុតក្នុងជីវិត។
អ៊ីចឹង Sabay សូមបង្ហាញពីសំអាងការល្បីទាំង៥ នៅភ្នំពេញ ទុកគ្រាន់ជាគំនិតសម្រាប់អ្នកដែលជិតមានដំណឹងល្អពិចារណា៖
១. សំអាងការ ប៉ារ៉ាឌី
សំអាងការ ប៉ារ៉ាឌី បង្កើតឡើងក្នុងឆ្នាំ២០១៤។ អ្នកនាង ឌី ម៉ាឡែន ម្ចាស់សំអាងការ ប៉ារ៉ាឌី ផ្ទាល់ប្រាប់ថា ទោះបីជាសំអាងការរបស់អ្នកនាងទើបតែបង្កើតបានជាងមួយឆ្នាំក៏ ពិតមែន ប៉ុន្តែម្ចាស់សំអាងការរូបនេះបានសិក្សាស្រាវជ្រាវពីមុខរបរមួយ នេះអស់ជាង៥ឆ្នាំមុនរួចមក។ អ្នកនាងបន្តទៀតថា គ្រឿងអលង្ការសម័យ និងរ៉ូបកូនក្រមុំសុទ្ធតែនាំចូលពីប្រទេសថៃ សាំងហ្គាពួរ ទាំងអស់។ ឯគ្រឿងអលង្ការបុរាណ ត្រូវបានច្នៃម៉ូដដោយជាងចំណាននៅក្នុងស្រុក។ ចំណុចមួយទៀតដែលធ្វើឲ្យអតិថិជនទុកចិត្តខ្លាំងត្រង់ថា សម្លៀកបំពាក់កូនក្រមុំម៉ូដថ្មីរហូត និងកាត់ដោយហាងកាត់ដេរប៉ារ៉ាឌីផ្ទាល់តែម្ដង។ តម្លៃជាកញ្ចប់មានចាប់ពី ២៥០០$ ដល់ ៦០០០$ ។ សំអាងការ ប៉ារ៉ាឌី ផ្លូវលេខ ១៧៨ ផ្ទះលេខ ១៤៣ សង្កាត់បឹងកេងកង៣ ទូរសព្ទលេខ ០១២ ៧៦១ ៦៩៩ និង ០១២ ៣៦៩ ១៩១។
២. សំអាងការ វីន
សំអាងការ វីន បង្កើតឡើងតាំងពីពាក់កណ្ដាលឆ្នាំ ២០១៤។ យុទ្ធសាស្ត្រចម្បងបំផុតរបស់សំអាងការ វីន គឺចាត់ទុកភ្ញៀវជាចៅហ្វាយ និងភាពស្មោះត្រង់និយាយម៉ាត់ណាម៉ាត់ហ្នឹង។ មួយវិញទៀត ម៉ូដក៏ជាចំណុចពិសេសមួយទៀតរបស់សំអាងការ វីន ផងដែរ។ ម៉ូដសម្លៀកបំពាក់កូនក្រមុំគឺច្នៃម៉ូដដោយម្ចាស់សំអាងការផ្ទាល់ ហើយ update ម៉ូដថ្មីចូលសំអាងការរៀងរាល់២ខែម្ដង។ សំអាងការដំណើរការល្អបានដល់សព្វថ្ងៃនេះ គឺដោយសារសំអាងការមានអ្នកជំនាញខាងស្លៀកសម្លៀកបំពាក់កូនក្រមុំ យ៉ាងស្ទាត់ជំនាញ និងមេជាងប្រចាំហាងផាត់មុខឲ្យកូនមុំផ្ទាល់តែម្ដង។ ទាំងនេះជាការអះអាងរបស់អ្នកនាង វី ជាម្ចាស់សំអាងការ វីន ។ តម្លៃជាកញ្ចប់មានចាប់ពី ១៥០០$ ដល់ ៣០០០$ ។ សំអាងការ វីន តាមបណ្ដោយផ្លូវ ២៣០ បឹងសាឡាង ទំនាក់ទំនងលេខ ០១២ ២០៩ ៦៦៦/ ០១០ ៥០៩ ៦៦៦។
៣. សំអាងការ ណុប បញារិទ្ធិ
សំអាងការ ណុប បញារិទ្ធិ បង្កើតឡើងនៅខែសីហា ឆ្នាំ២០០៥ មកម្ល៉េះ។ បើនិយាយពីបទពិសោធន៍របស់សំអាងការអាចថាឆ្អិនតែម្ដង។ អ្នកស្រី សំកុល សុធារី ម្ចាស់សំអាងការ បានប្រាប់ Sabay ថា បើនិយាយពីយុទ្ធសាស្ត្រគឺមានច្រើនតាមបទពិសោធន៍កន្លងមកគឺការ គ្រប់គ្រងបុគ្គលិកសំខាន់បំផុត បុគ្គលិកត្រូវតែជំនាញខាងផ្នួង និងភាគច្រើនសុទ្ធតែចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺធ្វើយ៉ាងណាផ្គាប់ចិត្តភ្ញៀវ។ រឿងសំខាន់មួយទៀត គឺទាំងសម្លៀកបំពាក់កូនក្រមុំ កូនកំលោះ និងការតុបតែងមុខធ្វើសក់គឺត្រូវតែស្អាតទាន់សម័យ តាមអ្វីដែលភ្ញៀវចង់បាន។ រាល់ចេញរោងម្ដងៗគឺក្នុងមួយថ្ងៃចេញបានត្រឹមតែពីររោងយ៉ាងច្រើន ថែមទាំងបុគ្គលិកមើលការខុសត្រូវមានចាប់ពី ៨នាក់ទៅ១០នាក់។ តម្លៃជាកញ្ចប់មានចាប់ពី ២០០០$ រហូតដល់ ៧០០០$ ។ សំអាងការ ណុប បញារិទ្ធិ មានទីតាំងខាងត្បូងស្ដុបផ្សារដេប៉ូចម្ងាយ១០០ ម៉ែត្រ ទំនាក់ទំនងលេខ 089 919179/០១២ ២៣៦៦៦៨។
៤. សំអាងការ សុខណា ៣៥
លោក សុខណា ម្ចាស់សំអាងការ បាននិយាយថា មុននឹងលោកបើកសំអាងការ លោកជាជាង Makeup ជំនាញមួយរូប ហើយក៏ចេញដើរតាមសំអាងការដទៃទៀតអស់រយៈពេលជិត១០ឆ្នាំ ទើបសម្រេចបើកសំអាងការដោយខ្លួនឯងនៅខែឧសភា ឆ្នាំ២០១០ មានឈ្មោះថា សំអាងការ សុខណា ៣៥ ។ លោកប្រាប់ទៀតថា ចំណុចពិសេសរបស់សំអាងការគឺការផាត់មុខ និងធ្វើម៉ូដសក់ធ្វើដោយខ្លួនលោកផ្ទាល់ ហើយធានាថាកូនក្រមុំទាំងការ Makeup ទាំងសម្លៀកបំពាក់ចាប់តាំងពីចុងសក់រហូតដល់ចុងជើងគឺកូនក្រមុំ ស្អាតទាំងអស់ អាចនិយាយបានថាស្អាតជាលក្ខណៈ Highclass ។ មួយវិញទៀតគឺភាពស្មោះត្រង់ជាមួយភ្ញៀវជារឿងចម្បងបំផុត គឺត្រូវតែតម្រូវតាមចិត្តភ្ញៀវគ្រប់ជាន់ថ្នាក់ទាំងអស់ ។ សំអាងការ សុខណា៣៥ ផ្ទះ ៥៤៣Eo វិថី១២៨ កម្ពុជាក្រោម ទំនាក់ទំនងលេខ ០១២ ៩៣៣៥៣៥/០១៦ ៩២២២២៩។
៥. សំអាងការ បុប្ផាសួគ៌
សំអាងការ បុប្ផាសួគ៌ បង្កើតតាំងនៅចុងឆ្នាំឆ្នាំ២០១១។ ការបើកសំអាងការមិនមែនជារឿងលេងសើចនោះទេ គឺមានផលលំបាកខ្លាំងណាស់ ត្រូវចំណាយដើមទុនច្រើនហើយហត់ទាំងកម្លាំងកាយ ហត់ទាំងកម្លាំងចិត្ត។ នេះជាការលើកឡើងរបស់លោក កៀន សុខងន់ហេង ម្ចាស់សំអាងការផ្ទាល់។ លោកប្រាប់ថា ការជោគជ័យមុខរបរមួយនេះគឺដោយសារការគាំទ្រពីភ្ញៀវយ៉ាងច្រើន ទាំងការច្នៃម៉ូដសម្លៀកបំពាក់កូនក្រមុំ កូនកំលោះដែលច្នៃដោយផ្ទាល់ និងចេញម៉ូដថ្មីរហូតស៊ីវិល័យតាមសម័យកាលជានិច្ច។ តម្លៃមានបីកញ្ចប់គឺ១២០០$, ១៥០០$, ១៨០០$ និងជម្រើសមួយទៀតគឺភ្ញៀវអាចចេញម៉ូដដោយខ្លួនឯងបាន ។ សំអាងការ បុប្ផាសួគ៌ មានទីតាំងនៅតាមបណ្ដោយផ្លូវវេងស្រេង ទំនាក់ទំនងលេខ ០១២ /០៧០ ៤០២៨០០ ៕