អ្នក គ្រូស្រស់ស្អាត វ័យ២៣ឆ្នាំ Xu Dongxiang ធ្លាប់ល្បីកន្លងមកថា បានទាក់ទាញចិត្តសិស្សមិនឲ្យគេចសាលា។ ពេលនេះ អ្នកគ្រូដែលបង្រៀននៅសាកលវិទ្យាល័យពហុបច្ចេកទេស Dalian Polytechnic ក្រុង Dalian ខេត្ត Liaoning ប្រទេសចិនរូបនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គមជាថ្មី តាមរយៈរូបថតស្អាតៗ របស់អ្នកគ្រូនៅកន្លែងហាត់ប្រាណ។
រូបភាពអ្នកគ្រូនៅកន្លែងហាត់ប្រាណ ឬនៅពេលជិះកង់ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងក្នុងបណ្ដាញសង្គមចិន Weibo ។ នោះគឺដោយសារតែរូបរាងសិចស៊ី និងសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកគ្រូ ហើយគិតមកទល់ពេលនេះគណនីរបស់អ្នកគ្រូ Xu មានអ្នក Follow រហូតដល់ជាង២៦ម៉ឺននាក់។