រូប ថតបង្ហាញពីទិដ្ឋភាពពីផ្ទះដែលតារាសម្ដែងអាមេរិក Angelina Jolie របស់នៅកាលពីក្មេងត្រូវបានបង្ហាញ ក្រោយការប្រកាសដាក់លក់ផ្ទះនេះក្នុងតម្លៃ២លានដុល្លារ កាលពីពេលថ្មីៗនេះ។
តារាស្រីដែលបច្ចុប្បន្នរៀបការជាមួយតារាសម្ដែង Brad Pitt បានរស់នៅផ្ទះនៅទីក្រុង New York នេះ ជាមួយម្ដាយ Marcheline Bertrand និងបងប្រុស James Haven ក្នុងអំឡុងទសវត្សឆ្នាំ ១៩៨០។
តារាសម្ដែងនិងជាផលិតករ Bertrand បានក្លាយជាម្ចាស់កម្មសិទ្ធិផ្ទះនេះ បន្ទាប់ពីបែកបាក់គ្នាពីឪពុករបស់ Angelina គឺតារាសម្ដែង Jon Voight។
បើតាមប្រភពសារព័ត៌មាន Mirror បងប្អូនតារាសម្ដែងទាំងពីររូបបានរស់នៅទីនោះអំឡុងពេលពួកគេរៀននៅថ្នាក់បឋម។
ក្រុមគ្រួសាររបស់ពួកគេបានផ្លាស់ទៅរស់នៅទីក្រុង Los Angeles វិញក្រោយ Jolie ចូលរៀនថ្នាក់វិទ្យាល័យ និងចូលសម្ដែងក្នុងខ្សែភាពយន្ត “Hackers” ៕