ខ្សែ
ប្រយុទ្ធ Luis Suarez បានចូលលេងជាផ្លូវការឱ្យក្រុម Barcelona
១ឆ្នាំពេញហើយ គិតត្រឹមការប្រកួតយប់មិញនេះ ដោយជាការអបអរ
រូបគេផ្ទាល់បានរកគ្រាប់បាល់៣គ្រាប់ក្នុងការប្រកួតជាមួយ Eibar
យក៣ពិន្ទុជួយអ្នកមានបុណ្យឡើងឈរលេខ២ក្នុងតារាងបណ្ដោះអាសន្ន។
ក្រុម Eibar មានឱកាសនាំមុខ ម្ចាស់ផ្ទះ Barcelona មុនទៅហើយនៅនាទីទី១០ ដោយកីឡាករ Borja Bastón ប៉ុន្តែ Suárez រកបានមួយគ្រាប់តាមស្មើវិញនៅនាទី២១។ អតីតខ្សែប្រយុទ្ធ Liverpool រូបនេះដដែល រកបាន២គ្រាប់ទៀតនៅនាទី៤៨ និង ៨៥ ដើម្បីជួយអ្នកមានបុណ្យយកបាន៣ពិន្ទុ។ ក្នុងប្រកួតនេះដែរ កីឡាករ Barca ម្នាក់គឺ Javier Mascherano ទទួលបានកាតក្រហម បន្ទាប់ពីបង្កកំហុស។
ជ័យជម្នះយប់មិញនេះ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក មានពិន្ទុស្មើគ្នាជាមួយ Real Madrid ដែរ (២១ ពិន្ទុ) ប៉ុន្តែចាញ់គ្រាប់ស៊ុតទើបធ្វើឱ្យពួកគេត្រូវឈរនៅចំណាត់ថ្នាក់ លេខ២ក្នុងតារាងលីកកំពូលអេស្ប៉ាញ La Liga ៕