Manny Pacquiao នឹងឡើងសង្វៀនប្រកួតនៅថ្ងៃទី៩ ខែមេសាឆ្នាំ២០១៦ខាងមុខ ហើយបន្ទាប់ពីការប្រកួតមួយនោះទៅ រូបគេនឹងប្រកាសដើរចេញពីសង្វៀនប្រដាល់ជាផ្លូវការ។ នេះបើតាម លោក Bob Arum ដែលជា Promoter ផ្ទាល់បាននិយាយ។
មិនទាន់ដឹងពីបេក្ខភាពដែលត្រូវប្រកួតជាមួយ Pacquiao នៅឡើយទេ ប៉ុន្តែអ្នកដែលមានសង្ឃឹមខ្ពស់ជាងគេគឺ Terence Crawford ដែលទើបតែឈ្នះ Dierry Jean បន្តកំណត់ត្រា ២៩-០ របស់ខ្លួនកាលពីចុងសប្ដាហ៍មុននេះ ចំណែកឯជើងខ្លាំង Amir Khan វិញក៏ស្ថិតិក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវជ្រើសរើសផងដែរ។
លោក Bob Arum បាននិយាយប្រាប់ ESPN កាលពីម្សិលមិញនេះថា៖ “ខ្ញុំកំពុងប្រាប់អ្នកនូវអ្វីដែលគាត់បានប្រាប់ខ្ញុំកាលពី សប្ដាហ៍មុន ពេលញ៉ាំអាហារនៅ New York ។ យើងនិយាយគ្នាយ៉ាងម៉ត់ចត់ ដោយគាត់ប្រាប់ខ្ញុំថា Bob ខ្ញុំសង្ឃឹមថានៅខែឧសភាខាងមុខនេះ ខ្ញុំនឹងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅហ្វីលីពីន។ ដូច្នេះខ្ញុំមិនអាចឡើងប្រដាល់បានទៀតទេ។ គាត់បានប្រាប់ខ្ញុំទៀតថា ការប្រកួតនៅខែមេសាខាងមុខនេះ ជាប្រកួតចុងក្រោយរបស់គាត់ហើយ”។
ប្រដាល់វ័យ៣៦ឆ្នាំខាងលើ ធ្លាប់ជាប់ឆ្នោតជាសហសភា២ដងមកហើយនៅខេត្ត Sarangani ដែលជាស្រុកកំណើតរបស់គេ ហើយនៅឆ្នាំក្រោយនេះទៀតសោត កីឡាកររកចំណូលបានច្រើនជាងគេនៅអាស៊ីរូបនេះនឹងឈរឈ្មោះជា តំណាងរាស្ត្រទៀតផង៕