អតីត អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅដឹកនាំក្រុមបិសាចក្រហម Manchester United។
អ្នកចាត់ការទូទៅវ័យ៥៦ឆ្នាំ កំពុងទំនេរពីការងារ ចាប់តាំងក្រុម Real Madrid បញ្ចប់ពីការងារកាលពីខែឧសភាមកម្ល៉េះ ហើយថ្មីៗនេះ លោកបានបង្ហើបពីគោលបំណងក្នុងការត្រលប់ទៅក្របខ័ណ្ឌ Premier League។
“សម្រាប់ពេលនេះអ្វីដែលខ្ញុំត្រូវធ្វើគឺរង់ចាំ។ ចាំមើលរហូតដល់រដូវក្តៅខាងមុខ (ពេលបញ្ចប់រដូវកាល) ព្រោះខ្ញុំមិនទទួលការងារណានៅពាក់កណ្តាលរដូវកាលនោះទេ”។ Ancelotti បន្ថែមដូច្នេះ។
រំលឹកផងដែរថា ការដឹកនាំនៅអង់គ្លេសលើកមុន អ្នកចាត់ការសញ្ជាតិអ៊ីតាលី ធ្លាប់ជួយ Chelsea ឈ្នះជើងឯក Premier League, FA Cup និង Community Shield។ កាលពីឆ្នាំ២០១៤ លោកក៏ត្រូវ Man Utd ទាក់ទងផងដែរ ក្រោយ David Moyes ត្រូវក្លិបបញ្ឈប់ តែចុងក្រោយគេឃើញ លោក Louis van Gaal ជាអ្នកចាត់ការថ្មីទៅវិញ៕
លោក Ancelotti ពេលនៅដឹកនាំ Chelsea