Jose Mourinho សង្ឃឹមថានឹងអាចឡើងកាន់តំណែងអ្នកចាត់ការក្រុម Manchester United ទោះបីពេលនេះក្រុមចាស់របស់លោក Real Madrid បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងណាក៏ដោយ។
អតីតអ្នកចាត់ការក្រុម Chelsea រូបនេះ ចង់នៅទឹកដីអង់គ្លេសជាបន្ត និងចង់បានការងារនៅកីឡដ្ឋាន Old Trafford បើសិនជា Louis van Gaal ត្រូវបានបិសាចក្រហម បណ្ដេញចេញក្នុងពេលឆាប់ៗខាងមុខនេះ។
Van Gaal កំពុងតែស្ថិតនៅលើកៅអីមួយដ៏ក្ដៅហើយ បន្ទាប់ពី៦ប្រកួតចុងក្រោយរបស់ Man Utd មិនឈ្នះសោះ ចាញ់៣ប្រកួតចុងក្រោយជាប់ៗគ្នា និងតាំងពីធ្លាក់ចេញពី UEFA Champions League មក។ មានពាក្យចចាមអារ៉ាមថា បើ Man Utd ចាញ់ Stoke City នៅសប្ដាហ៍ក្រោយទៀត នោះអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ នឹងត្រូវអស់តំណែង។
Louis van Gaal
Mourinho តែងមានក្ដីស្រមៃលាក់ក្នុងចិត្តយូរណាស់ហើយ ដើម្បីចង់ដឹកនាំក្រុមបិសាចក្រហម ហើយក៏ធ្លាប់ជាបេក្ខភាពត្រៀមជំនួស Sir Alex Ferguson កាលឆ្នាំ២០១៣ មុនពេល Man Utd តែងតាំង David Moyes ផងដែរ៕