ប្រធានក្រុមអាហ្សង់ទីនវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ដល់ Gente ថា៖ “ខ្ញុំមិនដែលធ្វើតាមនរណាម្នាក់ជាពិសេសទេ។ ប៉ុន្តែមានពេលមួយ ខ្ញុំចាប់ផ្ដើមគិតថា ខ្លួនខ្ញុំជា Diego Maradona ពេលដែលគាត់ត្រឡប់មកស្រុកកំណើតកាលឆ្នាំ១៩៩៣”។
“គាត់បានចូលរួមជាមួយក្រុម Newell’s Old Boys ពេលគាត់ត្រឡប់ពីអេស្ប៉ាញ ហើយគាត់ជាផ្នែកដ៏សំខាន់នៅក្រុមជម្រើសជាតិអាហ្សង់ទីន។ បើគិតថា មនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំលេងបាល់រហូតដល់ថ្ងៃនេះ គឺប្រាកដជារូបគាត់”។ ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យកាល បញ្ជាក់បន្ថែម។
Messi ជាញឹកញាប់ត្រូវបានគេប្រដូចស្ទិលលេង ថាស្រដៀងគ្នាទៅនឹង Maradona ហើយអ្នកទាំង២រូបនេះ ក៏លេងនៅក្រុម Barcelona និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដូចគ្នាផងដែរ៕