Flash
ធ្លាប់ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគេហទំព័រ,
ហ្គេមនិងរូបភាពមានចលនាជាច្រើន
តែដោយសារតែមានបញ្ហាជាច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
បានធ្វើឲ្យប្រជាប្រិយភាពរបស់ Flash
មានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ថ្នាក់ក្រុមហ៊ុន Adobe
ប្រកាសឲ្យឈប់ប្រើតែម្ដង។
ការធ្វើបែបនេះព្រោះដើម្បីផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់
ព្រោះ Flashបានទទួលរងការវាយប្រហារយ៉ាងខ្លាំងពីក្រុមHacker
និងធ្វើឲ្យLaptop របស់អ្នកប្រើប្រាស់ស៊ីថ្មទៀតផង។
ក្នុងសេចក្ដីប្រកាសមួយរបស់ Adobe បានឲ្យដឹងថា ពួកគេបានត្រៀមរួចរាល់ហើយដើម្បីឈប់ប្រើប្រាស់ Flash ហើយពួកគេក៏បានជំរុញឲ្យអ្នកដែលបង្កើតមាតិកានៅលើវេបសាយទាំងអស់ ងាកមកប្រើ HTML 5 ជំនួសវិញ ព្រោះថា HTML 5 មានទម្រង់សុវត្ថិភាពខ្លាំងជាង។
ទោះជាយ៉ាងណា Adobe នឹងធ្វើការជាមួយ Microsoft និង Google ដើម្បីធ្វើការសម្រួលនិងបន្ថែមនូវកម្រិតសុវត្ថិភាពដល់អ្នក ប្រើប្រាស់ហើយពួកចង់ឲ្យ Flash មានប្រជាប្រិយភាពឡើងវិញ។