បុរស ឈ្មោះ David Cogen មកពីវិបសាយ TheUnlockr បានបង្ហាញពីវិធីសាស្ត្រដែលធ្វើឲ្យឡូហ្គោទូរសព្ទ iPhone ភ្លឺដូចជាឡូហ្គោកុំព្យូទ័រ MacBook បានដោយឆ្លងកាត់ច្រើនដំណាក់កាល។
ជាមួយនឹងវីដេអូនេះលោក David ចង់បង្ហាញពីឧបករណ៍ដែលប្រើដើម្បីអាចប្ដូរឡូហ្គោដើមរបស់ Apple នៅលើទូរសព្ទ iPhone 6 និង 6 Plus ទៅជាឡូហ្គោដែលមានពន្លឺវិញ ដែលឧបករណ៍នេះមានលក់នៅលើវិបសាយរបស់គាត់ផ្ទាល់។
ចំពោះឧបករណ៍ដែលប្រើដើម្បីប្ដូរឡូហ្គោសម្រាប់ ទូរសព្ទ iPhone 6, 6s មានតម្លៃ ៣៥ដុល្លារ និង 6 Plus, 6s Plus មានតម្លៃ៣៧ដុល្លារ។
គួរបញ្ជាក់ថាវិធីសាស្រ្តនៃការប្ដូរឡូហ្គោនេះតម្រូវឲ្យ អ្នកដោះគ្រឿងបន្លាស់នៃទូរសព្ទចេញពីគ្នា ដែលនេះគឺជាភាពប្រថុយប្រថានមួយអាចធ្វើឲ្យទូរសព្ទមានបញ្ហាបាន៕