ក្រុម ហង្សក្រហម Liverpool ទទួលរងបរាជ័យដ៏ធំមួយកាលពីយប់មិញ ដោយសារតែចាញ់ក្រុម Watford ដែលទើបតែឡើងពីលីកលំដាប់ទី២ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពានរង្វាន់ English Premier League សប្ដាហ៍ទី១៧។
ក្នុងដីខ្លួនឯង Watford ធ្វើបានយ៉ាងល្អ បើទោះបីជាគ្រប់គ្រងសាច់បាល់តិចជាង Liverpool ក៏ដោយ ពោលគឺពួកគេអាចរកបាន២គ្រាប់នៅតង់ទី១ ដែលធ្វើបានដោយខ្សែការពារ Ake នៅ៣នាទីបន្ទាប់ពីកែបាល់និងនាទីទី១៥ ដោយ Ighalo ។ ក្រុមហង្សក្រហមបើកការវាយប្រហារវិញដែរ ប៉ុន្តែមិនមានសំណាងអាចទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះបានឡើយ តែបែរជាក្រុមរបស់លោក Quique Sánchez ថែមបានមួយគ្រាប់ទៀតនៅជិតចប់តង់ទី២ នាទី៨៥។ ចប់ការប្រកួត watford ៣-០ Liverpool ។