អ្នកប្រាកដជាដឹងហើយ ថា កំពូលមហាសេដ្ឋីភាគច្រើនជានាយកប្រតិបត្តិ ឬជាអ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានារបស់ពិភពលោក។ ហើយចុះមហាសេដ្ឋីបច្ចេកវិទ្យាទាំងនោះប្រើប្រាស់រថយន្តប្រភេទអ្វី នាពេលបច្ចុប្បន្ននេះ៖
បើតាមរបាយការណ៍របស់ Tech Insider បានបង្ហាញនូវរថយន្តដែលបុគ្គលធ្វើការទាក់ទងនឹងបច្ចេកវិទ្យា ឆ្នើមៗទាំងនោះកំពុងប្រើប្រាស់នាពេលថ្មីៗនេះ៖
លោក Tim Cook សព្វថ្ងៃនេះជា CEO ក្រុមហ៊ុន Apple ត្រូវបានគេឃើញថា ប្រើប្រាស់រថយន្ត BMW 5 Series។
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក ប្រើប្រាស់រថយន្ត Pagani Huayra តម្លៃ ១,៣លានដុល្លារ។
មហាសេដ្ឋីកំពូលរបស់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុន Microsoft Bill Gates ប្រើរថយន្ត Porsche 959 ជំនាន់ឆ្នាំ១៩៨៦។
លោក Jeff Bezos ជានាយកប្រតិបត្តិក្រុមហ៊ុន Amazonប្រើប្រាស់រថយន្តហុងដា Accord ឆ្នាំ 1996 ។ ម៉ូដែលនេះនាពេលបច្ចុប្បន្នមានតម្លៃប្រហែល $ 4,000 ។
លោក Evan ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Snapchat ប្រើប្រាស់រថយន្ត Ferrari FF។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell លោក Michael Dell មានរថយន្ដជាច្រើនដោយរួមបញ្ចូលទាំងរថយន្ត Hummer H2 និង Porsche Carrera GT។