អំឡុងពេលរស់នៅជាមួយគ្នា តារាចម្រៀងនិងតារាសម្ដែង Kim Hyun Joong បានធ្វើឲ្យអតីតមិត្តស្រីមានផ្ទៃពោះចំនួន ៥ ដង។
ស្របពេលនឹងការបញ្ចេញលទ្ធផល DNA នេះដែរ មេធាវីរបស់អ្នកស្រី Choi ដែលអតីតមិត្តស្រីរបស់តារាចម្រៀងវ័យ ២៩ ឆ្នាំបានអះអាងថា៖ “កំឡុងពេល ២ឆ្នាំដែល Choi រស់នៅជាមួយ Kim Hyun Joong នាងត្រូវគេធ្វើឲ្យមានផ្ទៃពោះ ៥ ដងព្រមទាំងប្រើអំពើហិង្សាលើរាងកាយនាងជាច្រើនកន្លែង”។
ជាមួយគ្នានេះដែរ ភាគីរបស់ Kim Hyun Joong បានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន Newsen ថាពួកគេបានដឹងថាលទ្ធផលត្រូវបញ្ជូនទៅកាន់តុលាការហើយតែពួកគេ មិនទាន់បានឃើញវានៅឡើយទេ។ ជាថ្មីម្ដងទៀត មេធាវីរបស់តួរឿង “Boys Over Flowers” លោក Lee Jae Man នៅតែប្រកាន់នូវគោលជំហររបស់ខ្លួនថា Kim Hyun Joong នឹងទទួលខុសត្រូវគ្រប់យ៉ាងទៅលើទារកមួយនេះ ប៉ុន្តែរឿងក្ដីប្ដឹងទៅលើអតីតមិត្តស្រីរបស់គេពីបទ បរិហារកេរ្តិ៍គឺនៅតែបន្តជាធម្មតា៕