សម្រាប់ ពានកីឡាករ ឬគ្រូបង្វឹកល្អបំផុត ប្រិយមិត្តមិនអាចចូលរួមបោះឆ្នោតបាននោះទេ ពោលគឺមានតែគ្រូបង្វឹក និងប្រធានក្រុមជម្រើសជាតិ បូករួមអ្នកសារព័ត៌មានមួយចំនួនប៉ុណ្ណោះដែលមានសិទ្ធិបោះឆ្នោត សម្រេច។ ប៉ុន្តែសម្រាប់ពានរង្វាន់គ្រាប់បាល់ល្អបំផុត ឬ FIFA Puskás Award វិញ អ្នកទាំងអស់គ្នា គឺជាអ្នកសម្រេចជោគវាសនាបេក្ខភាពទាំង៣តែម្ដង តាមរយៈការបោះឆ្នោតក្នុងវិបសាយរបស់ FIFA។
តាមការប្រកាសយប់មិញនេះ បេក្ខភាព៣រូបចុងក្រោយ ដែលត្រូវដណ្ដើមយកពានរង្វាន់នេះ រួមមាន Alessandro Florenzi, Wendell Lira និង Lionel Messi។
គ្រាប់បាល់របស់កីឡាករអ៊ីតាលី Florenzi នៃក្រុម AS Roma គឺពេលរូបគេស៊ុតបញ្ចូលទីពីចម្ងាយឲ្យក្រុមរបស់ខ្លួន ពេលប៉ះ Barcelona នៅ Champions League កាលពីថ្ងៃ១៦ កញ្ញា ឆ្នាំ២០១៥
រីឯ គ្រាប់បាល់របស់កីឡាករប្រេស៊ីល Lira នៃក្រុម Goianesia គឺស៊ុតបញ្ចូលទីក្រុម Atletico-Go ក្នុងពាន Brazilian Goiano កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១៥ ដោយប្រើក្បាច់ Bicycle-kick
ចំណែកគ្រាប់បាល់របស់កីឡាករអាហ្សង់ទីន Messi នៃក្រុម Barcelona គឺនៅពេលស៊ុតបញ្ចូលទីក្រុម Athletic Bilbao ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ថ្ងៃទី៣០ ឧសភា ២០១៥ ដោយបណ្ដើរបាល់ញាក់ផុតខ្សែការពារជាច្រើននាក់ មុនស៊ុតបញ្ចូលទី
ដើម្បីចូលរួមបោះឆ្នោតសម្រេចជោគវាសនាបេក្ខភាពទាំង៣ សូមចុចត្រង់នេះ រួចចុចលើពាក្យ ‘Vote’ នៅខាងក្រោមកីឡាកររូបណា ដែលអ្នកចង់បោះឆ្នោតឲ្យ។