ថ្នាក់ ដឹកនាំកំពូល និងជាស្ថាបនិកFacebook បានបញ្ជាក់ជំហរក្នុងការគាំទ្រប្រជាជនម៉ូស្លីមទូទាំងពិភពលោក លើផ្នែក “សិទ្ធិមនុស្ស” ដើម្បីស្វាគមន៍ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
Zuckerberg លើកឡើងបែបនេះ “បន្ទាប់ពីការវាយប្រហារនៅទីក្រុងប៉ារីស…ខ្ញុំភ្នក់នឹកដល់ការ ភិតភ័យដែលតាមលងបន្លាចប្រជាជនម៉ូស្លីមភាគច្រើន តាមរយៈទង្វើរបស់អ្នកដទៃប្រព្រឹត្ត”។
ដោយមានឈាមជ័រជាជនជាតិជីហ្វ Markបន្ថែមថា “ឪពុកម្ដាយខ្ញុំធ្លាប់ប្រដៅថា យើងត្រូវតែក្រោកឈរតតាំងនិងការគំរាមកំហែង ឬការវាយប្រហារគ្រប់រូបភាព បើទោះបីជាខ្លួនយើងផ្ទាល់មិនមែនជាអ្នកទទួលរងអំពើអយុត្តិធម៌ នោះផ្ទាល់ក៏ដោយ ប៉ុន្តែគឺដើម្បីសិទ្ធិសេរីភាពសម្រាប់អ្នករាល់គ្នា”។
“បើសិនសមាជិកម្នាក់នៃសហគមន៍ម៉ូស្លីម ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំFaecbook ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា Facebook នៅតែស្វាគមន៍អ្នករាល់គ្នា ហើយខ្ញុំនៅតែប្រកាន់ជំហរ ការពារពីការបៀតបៀននានាលើផ្នែកសិទ្ធិមនុស្ស ក្នុងគោលបំណងបង្កើតទាំងសន្តិភាព និង សុវត្ថិភាពសម្រាប់គ្រប់គ្នា”។
“…យើងមិនត្រូវអស់សង្ឃឹមទេ។ ការរួបរួមគ្នា និងសម្លឹងគ្នាក្នុងផ្លូវវិជ្ជមាន ពួកយើងនឹងអាចបង្កើតពិភពលោកដ៏ល្អមួយសម្រាប់មនុស្សទូទាំងសកលលោក”។
សំណេរ(Status)ទាំងស្រុងដែល Mark សរសេរលើFacebook ៖
យល់យ៉ាងណាចំពោះជំហររបស់Mark?