ក្រុម កាំភ្លើងធំ Arsenal បានតាមប្រកៀកក្រុម Leicester City ដែលឈរនៅលើកំពូលតារាងតែ២ប៉ុណ្ណោះ បន្ទាប់ពីយកឈ្នះលើ Manchester City ២-១ នៅ Emirates Stadium កាលពីយប់មិញ និងបន្តសង្ឃឹមឈ្នះពាន Premier League លើកដំបូងរយៈពេល១១ឆ្នាំ។
ម្ចាស់ផ្ទះ Arsenal បាននាំមុខ២គ្រាប់មុន ដោយខ្សែបម្រើ Theo Walcott នាទី៣៣ និងខ្សែប្រយុទ្ធឡើងជើង Olivier Giroud ថែម១គ្រាប់ទៀតនៅចុងតង់ទី១ ខណៈដែល Mesut Ozil គឺជាអ្នកជួយ Assists ឲ្យទាំង២គ្រាប់នេះ។ ប៉ុន្តែ Man City តាមបាន១គ្រាប់វិញ នៅចុងម៉ោងនាទី៨២ ដោយខ្សែបម្រើ Yaya Toure។
លទ្ធផលនេះ មានន័យថា Man City ៥ប្រកួតក្រៅដីចុងក្រោយនៅ Premier League មិនស្គាល់ពាក្យថា “ឈ្នះ” ទេ។ រីឯ Arsenal នៅតែរក្សាកំណត់ត្រាដ៏ល្អទល់នឹង Man City ដោយ១៩ប្រកួតក្នុងដីនៅ Premier League កាំភ្លើងធំចាញ់មេឃខៀវ តែ១ប្រកួតប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖