ខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Thomas Muller បានក្លាយជាគោលដៅទិញយករបស់អ្នកចាត់ការក្រុមបិសាច ក្រហម Louis Van Gaal ប៉ុន្តែទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Jose Mourinho ក៏កំពុងសម្លឹងមើលលើកីឡាករឆ្នើមនេះដែរ។
“គាត់ ( Muller) មិនត្រូវការ Manchester United ឬ Chelsea នោះទេ។ Barcelona ប្រហែលអាចប្រើប្រាស់គាត់បាន ប៉ុន្តែខ្ញុំមិនដឹងច្បាស់ថាគាត់អាចដោះស្រាយស្ថានការណ៍បាន ទេ។ គំនិតរបស់ខ្ញុំ គឺគាត់គួរតែនៅ Bayern សម្រាប់អាជីពរបស់គាត់។ គាត់ចាប់ផ្ដើមនៅអាជីពនៅ Bayern ហើយខ្ញុំគិតថាក៏គួរនៅបញ្ចប់អាជីពនៅទីនោះដែរ។ គាត់មិនត្រូវការប្រជែងថ្មីនោះទេ ពេលដែលគាត់តែងលេងបានល្អក្នុងកម្រិតកំពូលនៅ Bayern ហើយនោះ” ។ Lothar Matthaus លើកឡើងយ៉ាងដូច្នេះ។
តើ Muller អាចនឹងផ្លាស់ចេញពី Bayern ទៅកាន់អង់គ្លេសដូចពាក្យចចាមអារាមខាងលើមែនដែរឬយ៉ាងណា?