ក្លិប តោខៀវ Chelsea បានសម្រេចបណ្តេញអ្នកចាត់ការលោក Jose Mourinho ចេញបាត់ហើយ បន្ទាប់ពីដឹកនាំបរាជ័យផ្ទួនៗគ្នានៃលីកបាល់ទាត់កំពូលអង់គ្លេស ក្នុងរដូវកាលឆ្នាំ២០១៥-១៦នេះ និងបន្ទាប់ពីលោកទើបដឹកនាំក្រុមមួយនេះឈ្នះពាន English Premier League បានត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះ។
ប្រភព BBC បានឲ្យដឹងថា ក្រុមតោខៀវ Chelsea
កំពុងស្ថិតនៅលេខរៀងទី១៦នៃលីក English Premier League
បន្ទាប់ពីទទួលរង់បរាជ័យជាបន្តបន្ទាប់នៅដើមរដូវកាលនេះ។
ការបណ្តេញចេញនេះ
បន្ទាប់ពីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានដឹកនាំឲ្យ
ឈ្នះពានរង្វាន់លីកអង់គ្លេសរដូវកាល២០១៤-១៥
រយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ៕