ក្រុម ហង្សក្រហម Liverpool បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ Southampton ស្ពឹកមុខ ដោយវាយបក៦គ្រាប់ នាការប្រកួតវគ្គ៨ក្រុមចុងក្រោយ Capital One Cup យប់មិញ។ លទ្ធផលនេះ ជួយឲ្យក្រុមលោក Jurgen Klopp ឡើងប៉ះ Stoke City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Mane អបអរក្រោយតែតបញ្ចូលទីក្នុងនាទីដំបូង
យ៉ាងណាក្ដី ខ្សែប្រយុទ្ធទើបជាពីរបួស Daniel Sturridge បានស៊ុតបញ្ចូលទី២គ្រាប់វិញ ត្រឹមចន្លោះពេល៤នាទី គឺនៅនាទី២៥ និង២៩ ឲ្យហង្សក្រហមនាំមុខវិញម្ដង។
Sturridge នៅតែជាខ្សែប្រយុទ្ធមុតស្រួច ទោះរបួសរ៉ាំរ៉ៃជាយូរក្ដី
ចុងតង់ទី១ Divock Origi បានបន្ថែម១គ្រាប់ទៀត ដែលជាគ្រាប់ដំបូងសម្រាប់កីឡាករវ័យក្មេងសញ្ជាតិបែលហ្សិករូបនេះ នៅ Liverpool។ ខ្សែប្រយុទ្ធអាយុត្រឹម២០ឆ្នាំរូបនេះ អាចធ្វើបានហ៊ែតទ្រីក ដោយបានបន្ថែម២គ្រាប់ទៀតនៅតង់ទី២ (នាទី៦៨, ៨៦) ស្របពេលកីឡាករបម្រុង Jordon Ibe ដែលប្ដូរចូលជំនួស Sturridge នៅនាទី៥៩ បានបំប៉ោងសំណាញ់ទីមួយគ្រាប់ដែរនៅនាទី៧៣។
Origi ធ្វើបានហ៊ែតទ្រីកលើកដំបូង
ដូច្នេះ៤ក្រុមចុងក្រោយដែលនៅមានឱកាសប្រជែងយកពាន League Cup របស់អង់គ្លេស (Capital One Cup) រដូវកាលនេះ គឺ Stoke vs Liverpool និង Everton vs Manchester City។ ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមករា និងជើងទី២ នៅថ្ងៃទី២៦ ខែមករា៕