អាជីព ជាតារាសម្ដែងរបស់តួរឿង “Titanic” បានឈានទៅដល់ចំណុចកំពូលថ្មីមួយទៀតបន្ទាប់ពីបានក្លាយជាជនរង គ្រោះជាច្រើនលើកច្រើនសារនៅក្នុងភាពយន្តមុនៗ។
តារាសម្ដែងអាមេរិក Leonado Dicaprio ធ្លាប់លង់ទឹកស្លាប់នៅក្នុងមហាសមុទ្រអាត្លង់ទិចក្នុងរឿង “Titanic” ហើយក៏ធ្លាប់ត្រូវប្ដីរបស់ស្រីកំណាន់បាញ់ស្លាប់ក្នុងរឿង “The Great Gatsby” តែរឿងទាំងអស់នេះគ្មានអ្វីអស្ចារ្យនោះទេបើធៀបទៅនឹងភាពយន្ត ថ្មីរបស់លោកដែលនឹងចាក់បញ្ចាំងនៅពេលខាងមុខ។
កាលពីថ្ងៃអង្គារ មានពាក្យចចាមអារ៉ាមបានលេចឡើងថា នៅក្នុងខ្សែភាពយន្ត “The Revenant” ដែល Leonado ដើរជាតួអង្គ Hugh Glass នោះគឺត្រូវសត្វខ្លាឃ្មុំរំលោភបំពានលើរាងកាយដល់ទៅ២ដង។ នេះបើតាម បណ្ដាញព័ត៌មាន Drudge Report។ គេហទំព័រដដែលនោះបានបន្ថែមទៀតថា ខ្លាឃ្មុំបានផ្ដួលតារាវ័យ ៤១ឆ្នាំ Leo ហើយចាប់ផ្ដើមបុកទម្លុះលោកនៅពេលធ្វើសកម្មភាពរំលោភ។
យ៉ាងណាមិញ ផលិតកម្ម Fox ដែលជាក្រុមហ៊ុនផលិតភាពយន្តនេះបានចេញមុខមកបកស្រាយថា៖ “អ្នកដែលបានទស្សនាភាពយន្តនេះរួចគឺពិតជាបានដឹងថា ខ្លាឃ្មុំនៅក្នុងរឿងគឺជាខ្លាឃ្មុំមេ ហើយវាបានវាយប្រហារ Hugh Glass ដោយសារតែវាខ្លាចលោកធ្វើអ្វីប៉ះពាល់ដល់ហ្វូងកូនរបស់វា តែវាមិនបានរំលោភតួអង្គនេះទេ”។
“The Revenant” នឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃបុណ្យណូអែលខាងមុខ៕