៥គ្រាប់ទល់នឹង Wolfsburg ធ្វើឲ្យ Lewandowski ជាប់កំណត់ត្រា៤ ពី Guinness
1 Dec, 2015 11:26
0 Comment (s)
Lewandowski បានទទួលវិញ្ញាបនបត្រឯតទគ្គកម្មពិភពលោកជាផ្លូវការចំនួន៤ ក្នុងនោះរួមមាន កំណត់ត្រាលើការស៊ុតបញ្ចូលទី៣គ្រាប់, ៤គ្រាប់ និង៥គ្រាប់ក្នុង១ប្រកួតលឿនបំផុត និងជាកីឡាករដែលប្តូរចូលហើយស៊ុតបានច្រើនជាងគេក្នុង ប្រវត្តិសាស្ត្រក្របខណ្ឌបាល់ទាត់ Bundesliga របស់អាល្លឺម៉ង់។
ខ្សែប្រយទ្ធ Lewandowski លេងបានយ៉ាងល្អនៅរដូវកាលនេះ ដោយរកគ្រាប់បាល់បាន ២៦គ្រាប់ហើយ ទាំងនៅក្លិប និងក្រុមជម្រើសជាតិ។ គេជាកម្លាំងសំខាន់ដែលបានជួយ Bayern ឈរនៅកំពូលតារាង Bundesliga និងឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយChampions League៕
តារាងពិន្ទុនៅកីឡដ្ឋាន Allianz Arena បង្ហាញពីការស៊ុតបញ្ចូលទី៥គ្រាប់របស់ Lewandowski