កីឡាករ របស់ក្លិប Barcelona ដល់ទៅ២រូប គឺ Lionel Messi និង Neymar បានជាប់ក្នុងចំណោមបេក្ខភាពទាំង៣ចុងក្រោយ សម្រាប់ដណ្ដើមពានកីឡាករល្អបំផុតក្នុងលោក ឬ FIFA Ballon d’Or ឆ្នាំ២០១៥។
(ប្រភពរូបភាព៖ FC Barcelona)
ដោយសារតែបែបនេះហើយ ទើបក្លិបជើងឯកអេស្ប៉ាញមួយនេះ បានធ្វើវីដេអូហាយឡាយខ្លីមួយ ដើម្បីបង្ហាញពីស្នាដៃនៃកីឡាករទាំង២ ដែលបានរួមចំណែកជួយ Barca ឈ្នះពានជាច្រើន។
នេះជាឆ្នាំទី៩ហើយ ដែល Messi បានជាប់ជាបេក្ខភាព៣នាក់ចុងក្រោយ ខណៈ Neymar ទើបជាប់លើកដំបូងប៉ុណ្ណោះ។ កីឡាករទាំង២ នឹងត្រូវប្រជែងជាមួយកីឡាករ Cristiano Ronaldo របស់ Real Madrid។ លទ្ធផលនឹងដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦៕