ការ បង្ហាញវត្តមាននៃទូរសព្ទម៉ាកល្បីៗក្នុងឆ្នាំ ២០១៥ ច្រើនពេក បានធ្វើឲ្យទូរសព្ទមួយចំនួនដែលមានគុណភាពល្អ និងមានតម្លៃសមរម្យទៀតនោះ ត្រូវអ្នកប្រើប្រាស់មួយចំនួនមើលរំលង។
១. Microsoft Lumia 640
នេះជាទូរសព្ទ Windows តែមួយគត់ដែលមានឈ្មោះក្នុងបញ្ជី។ ទូរសព្ទនេះមានបំពាក់នូវបន្ទះ Chip Qualcomm MSM8926 Snapdragon 400 ល្បឿន ១,២GHz, RAM ទំហំ១GB, អេក្រង់ទំហំ៥អ៊ីញ និងមានអង្គចងចាំជាប់ម៉ាស៊ីនទំហំ៨GB ហើយមានរន្ធសម្រាប់បន្ថែមអង្គចងចាំបានទៀតផង។ កាមេរ៉ាមានទំហំ៨MP ខាងមុខទំហំ១MP ពេលដាក់លក់ដំបូងទូរសព្ទនេះមានតម្លៃត្រឹមតែ ១២៩ដុល្លារប៉ុណ្ណោះ។
២. ZTE Axon Pro
ទូរសព្ទមួយម៉ូដែលនេះមានបំពាក់គ្រឿងបន្លាស់ដែលមានសមត្ថភាព ខ្ពស់ ប៉ុន្តែលក់ក្នុងតម្លៃត្រឹមតែ៤៥០ដុល្លារប៉ុណ្ណោះ។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1, អេក្រង់ទំហំ៥,៥អ៊ីញ, បំពាក់ដោយបន្ទះ Chip Qualcomm MSM8994 Snapdragon 810, RAM ទំហំ៤GB និងមានអង្គចងចាំទំហំ ៣២GB ឬ៦៤GBដែលមិនអាចបន្ថែមពីក្រៅបាន។ កាមេរ៉ាទូរសព្ទនេះមានទំហំ១៣MP អាចផ្ដិតយករូបភាពបានស្អាតល្អ និងមានកាមេរ៉ា Selfie ទំហំ៨MP ផងដែរ។ អ្វីដែលពិសេសនោះគឺថ្មទំហំ៣០០០mAh របស់ទូរសព្ទនេះអាចសាកបំពេញបាន៦០% ដោយប្រើពេល៣០នាទីប៉ុណ្ណោះ។
៣. BLU Pure XL
ទូរសព្ទតម្លៃ៣៥០ដុល្លារ នេះមានបំពាក់នូវអេក្រង់ទំហំ៦អ៊ីញ ប្រភេទ Quad-HD, អង្គចងចាំទំហំ៦៤GB ដែលអាចធ្វើការបន្ថែមបាន, បន្ទះ Chip ប្រភេទ MediaTek X10 និងមាន RAM ទំហំ៣GB។ និយាយពីកាមេរ៉ាវិញមានទំហំ២៤MP និងមានកាមេរ៉ាខាងមុខទំហំ៨MP សម្រាប់ថតរូប Selfie ផងដែរ។ ចំពោះថ្មវិញមានថាមពល ៣ ៥០០mAh ដែលអាចប្រើប្រាស់បាន ២៤ម៉ោងសម្រាប់ការនិយាយទូរសព្ទ និងបើកទុកចោលបាន ៧២៥ ម៉ោង។
៤. Asus Zenfone 2
ចុងក្រោយគេនេះគឺ Asus Zenfone 2 ដែលជាទូរសព្ទដ៏ល្អមួយត្រូវបានគេមើលរំលង។ ទូរសព្ទនេះដំណើរការ Android 5.0, អេក្រង់ទំហំ ៥,៥ អ៊ីញ, បន្ទះ Chip ប្រភេទ Intel Atom Z3580, RAM ទំហំ៤GB, អង្គចងចាំទំហំ ១៦GB ៣២GB និង ៦៤GB អាចធ្វើការបន្ថែមបាន។ កាមេរ៉ាខាងក្រោមទំហំ ១៣MP និងខាងមុខទំហំ ៥MP ហើយថ្មរបស់វាមានទំហំ៣០០០mAh។ ជាមួយនឹងមុខងារ Fast-charging គេអាចសាកបំពេញថ្មនេះបាន៦០% ដោយប្រើពេលតែ៤០នាទី។ ចំពោះតម្លៃទូរសព្ទវិញគឺចាប់ពី ១៩៩ដុល្លារឡើងទៅ៕