មហា សេដ្ឋីរុស្ស៊ី Roman Abramovic បានបញ្ជាក់ថា លោកហ៊ានផ្ដល់អ្វីគ្រប់យ៉ាងដល់ Pep Guardiola ឲ្យតែព្រមមកដឹកនាំក្រុម Chelseaនៅរដូវកាលក្រោយ។
ការចង់បានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ មកដឹកនាំក្រុមយ៉ាងអន្ទះសាដូច្នេះកើតឡើងក្រោយពី Chelsea ទើប តែបណ្ដេញលោក Jose Mourinho ហើយទន្ទឹមគ្នានោះ លោក Pep Guardiola បានប្រកាសជាផ្លូវការថា ខ្លួននឹងចាកចេញពី Bayern Munich នៅចុងរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយគូប្រជែងនៅ Premier league របស់ Chelsea គឺក្លិប Manchester City ក៏ជា បេក្ខភាពឈានមុខមួយក្នុងការដណ្ដើមអតីតអ្នកចាត់ការទូទៅ Barcelona រូបនេះផងដែរ ដែលគេជឿជាក់ថា Pep បានចរចាព្រមព្រៀងគ្នារួចរាល់ហើយជាមួយលោក Ferran Soriano ជានាយកប្រតិបត្តិ Manchester City។
បើសិនជាការនាំលោក Pep មកដឹកនាំបរាជ័យមែននោះ Chelsea នៅមានជម្រើសបន្ទាប់មួយទៀតគឺ ទាក់ទងលោក Diego Simeone ដែលបច្ចុប្បន្នកំពុងកាន់កាប់ការងារនៅ Atletico Madrid៕