អគារកម្ពស់១គីឡូម៉ែត្រខ្ពស់បំផុតជាងគេថ្មីមួយទៀត លេចរូបរាងបណ្ដើរៗហើយ
1 Dec, 2015 09:30
0 Comment (s)
អគារ Burj Khalifa នឹងធ្លាក់ចេញពីកំណត់ត្រាពិភពលោក Guinness ប្រសិនបើអគារថ្មីកម្ពស់ ១គីឡូម៉ែត្រឈ្មោះ Jeddah Tower សាងសង់បានជោគជ័យ ដោយគម្រោងនេះទទួលបានមូលនិធិជាង ១,២៣ពាន់លានដុល្លារ។
រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានធ្វើសន្និសីទកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមហ៊ុន Jeddah Economic និង Alinma Investment បានចុះហត្ថលេខាបោះទុន ២,២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ទីក្រុង Jeddah នេះឡើង។
អគារ Jeddah Tower កំពុងសាងសង់
បច្ចុប្បន្នគម្រោងនេះបានសាងសង់ដល់ជាន់ទី ២៦ហើយ និងគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២០។ ពីមុនអគារនេះត្រូវបានគេដាក់ឈ្មោះ Kingdom Tower តែដោយសារវាស្ថិតនៅទីក្រុង Jeddah ក៏ដូរឈ្មោះទៅជា Jeddah Tower តែម្ដងទៅ។ ចំណែកអគារខ្ពស់បំផុតរបស់ពិភពលោកសព្វថ្ងៃ Burj Khalifa មានកម្ពស់ ៨២៧ម៉ែត្រ។
កម្ពស់អគារសរុបមានចំនួន ១៧០ជាន់ ដែលអាចឲ្យអ្នកឡើងទស្សនាគយគន់សមុទ្រក្រហមយ៉ាងងាយស្រួល។ អគារនេះសាងសង់លើទំហំដីជាង ៥,៣គីឡូម៉ែត្រការ៉េ អស់ដែក ៨ម៉ឺនតោន និងគ្រឹះជម្រៅ ៦០ម៉ែត្រផងដែរ៕