បន្ទាប់ ពីធ្វើឲ្យអតីតមិត្តប្រុស Justin Bieber ក្ដៅចិត្តដោយសារតែស្នាមថើបរវាងខ្លួននិង សមាជិកក្រុមចម្រៀង One Direction នៅពេលនេះ Selena បានធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងម្ដងតាមរយៈវីដេអូខ្លីសម្រាប់ ផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ខ្លួន។
នៅក្នុងវីដេអូដែលមានប្រវែង៣០វិនាទីនេះ ម្ចាស់បទ “Same Old Love” ទុកសក់ខ្មៅវែងហើយត្រង់ស្អាតប្លែកពីសព្វមួយដង។ ពីដើមដល់ចប់វីដេអូ Selena គ្មានស្លៀកអ្វីក្រៅពីឈុតអាវក្នុងពណ៌ខ្មៅនិងអាវក្រៅរលុងពណ៌ស មួយដ៏សិចស៊ីនោះទេ។ តារាចម្រៀងវ័យ ២៣ឆ្នាំ រូបនេះក៏ធ្លាប់បានសម្ដែងបទនេះម្ដងរួចមកហើយ នៅក្នុងកម្មវិធីបង្ហាញម៉ូដខោអាវក្នុងនារី Victoria’s Secret Fashion Show កាលពីខែវិច្ឆិកាមុននេះ៕