នៅ ទីបំផុតតារាចម្រៀង PSY បានវិលត្រលប់មកវិញជាមួយនឹងអាល់ប៊ុមទីប្រាំពីររបស់ខ្លួន ដោយបានបង្ហាញនូវវីដេអូចម្រៀងបែបញាក់ពីរបទពីអាល់ប៊ុមថ្មីនេះ ផងដែរ។
វីដេអូចម្រៀងទីមួយមានចំណងជើងថា “Daddy” ច្រៀងជាមួយនឹង CL មេក្រុម 2NE1 ដែលជាបទចម្រៀងមានចង្វាក់ញាក់ ហើយវីដេអូនេះទៀតសោតក៏បានលាយឡំជាមួយនឹងភាពកំប្លុកកំប្លែងផង ដែរ។
ដោយឡែកវីដេអូចម្រៀងទីពីរវិញមានចំណងជើងថា “Bell Bottoms” វាក៏ជាចង្វាក់ញាក់ដែរ ប៉ុន្តែញាក់បែបឆ្នាំ១៩៨០។ ក្នុងបទចម្រៀងនេះ ម្ចាស់បទ “Gangnam Style” បានស្លៀកខោជើងធំ ចង្កេះវែង ដែលមិនធ្លាប់ឃើញលោកស្លៀកអស់ជាង២០ឆ្នាំមកហើយ។
គួររំលឹកដែរថាបទចម្រៀងទាំងពីរខាងលើនេះគឺសុទ្ធតែមានការ ចូលរួមតែងទំនុកច្រៀង និងនិពន្ធបទភ្លេង ដោយ PSY ផ្ទាល់ រួមជាមួយនឹងអ្នកនិពន្ធល្បីឈ្មោះជាច្រើនទៀត៕