Pep
Guardiola អ្នកចាត់ការក្រុម Bayern Munich
ដែលគ្រោងចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ក្រោយចប់រដូវកាលនេះ
ចង់ដឹកនាំក្រុមបិសាចក្រហម Manchester United។ នេះបើតាមប្រភពពី
BBC។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានជាប់ទាក់ទងទៅនឹងការផ្ទេរទៅដឹកនាំក្រុម Manchester City យ៉ាងខ្លាំង ប៉ុន្តែបើតាមអ្នកសារព័ត៌មានអេស្ប៉ាញ Graham Hunter បានបង្ហើបប្រាប់ថា Pep ចង់ទៅដឹកនាំនៅ Old Trafford ជាជាងទៅដឹកនាំ Man City នៅ Etihad។
លោក Hunter បានប្រាប់ដល់វិទ្យុ BBC កាលពីល្ងាចថ្ងៃពុធថា៖ “បន្ទាប់ពី Pep ចាកចេញពី Bayern ក្រោយចប់រដូវកាលនេះ គឺគាត់ចង់ទៅដឹកនាំ Man Utd ខ្លាំងណាស់។ បើគ្រប់យ៉ាងអាចដំណើរការតាមអ្វីគាត់ចង់បាន គាត់ចង់បានជីវិតសាមញ្ញមួយនៅជាមួយក្រុមបិសាចក្រហម Man Utd ដោយមានហេតុផលច្រើនយ៉ាងសម្រាប់គាត់”។
យ៉ាងណា អ្នកសារព័ត៌មានរូបនេះ បានបញ្ជាក់បន្ថែមថា Pep ក៏មានគម្រោងចង់ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល និងចង់ជួយឲ្យប្រេស៊ីលឡើងទៅលេង World Cup នៅប្រទេសកាតារ ឆ្នាំ២០២២ផងដែរ៕
*សូមស្ដាប់សំឡេងលោក Graham Hunter ខាងក្រោម៖