តារា ចម្រៀងនិងសម្ដែងវ័យក្មេងអាមេរិក Jaden Smith រួមជាមួយមិត្តស្រី Sarah Snyder ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាយ៉ាងស្និទ្ធស្នាលនៅមាត់សមុទ្រ ទីក្រុង Miami រដ្ឋ Floridaកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ គូស្នេហ៍វ័យក្មេងទាំងពីររូបបានមកទីក្រុង Miami លើកនេះក្នុងគោលបំណងចូលរួមកម្មវិធីពិព័រណ៍សិល្បៈ Art Basel ដោយ Smith បានឡើងសម្ដែងក្នុងកម្មវិធីនោះកាលពីថ្ងៃសៅរ៍។
Jaden វ័យ ១៧ឆ្នាំ និង Sarah វ័យ ២១ឆ្នាំ ត្រូវបានគេដឹងថាមានទំនាក់ទំនងកាលពីខែឧសភា ដោយពួកគេបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក្នុងកម្មវិធី New York Fashion Week ៕