Tomboyគឺសំដៅទៅលើមនុស្សស្រីតែងខ្លួននិងមានចរិតបែបមនុស្ស ប្រុស។ ប៉ុន្តែTomboy នៅប្រទេសថៃខ្លះក៏បានក្លាយជាតារាល្បីដែរនៅក្នុងប្រទេស ដោយសារពួកគេមានសម្រស់ស្រស់ស្អាត។នេះគីជាតារាTomboy ៩រូបដែលល្បីនៅប្រទេសថៃ៖
១. Patcharee “Som” Anantaweerach៖ ជាអ្នកគ្រប់គ្រងតារា។
២. Puwarin “Zee” Keenan៖ ជាតារាកូនកាត់អង់គ្លេសនិងឥណ្ឌូណេស៊ីប៉ុន្តែគេកើតនៅខេត្តភូកេត ប្រទេសថៃ។ បច្ចុប្បន្នជាតារាម៉ូដែល សម្ដែងនិងចម្រៀង។ ទស្សនិកជនស្គាល់ Zeeតាមរយៈបទ “Easy but Lonely” ។
៣. . Supanat “Tina” Jintaleela៖ មានអាយុ២៤ឆ្នាំនិងជាតារាសម្ដែង។ Tina ធ្លាប់សម្ដែងជាតួឯកក្នុងរឿង “Yes or No”, “Fin Sugoi” និង“3AMpart2.” ។
៤. Saruda “Babymild” Kiatwarawut ៖ នារីសម្រស់មិនចាញ់បុរសម្នាក់នេះជាតារាក្នុងរឿងស៊េរី “Hormones” ។
៥. Lalana “Jeab” Kongtoranin ៖ Jeab មានអាយុ២៧ឆ្នាំមានធ្វើឲ្យសារព័ត៌មានភ្ញាក់ផ្គើលយ៉ាងខ្លាំងពេល ដែលបានក្លាយជា Tomboy ព្រោះកាលពីមុន នាងធ្លាប់ជាបវរកញ្ញាថៃឆ្នាំ២០០៦។
៦. . Sunanta “Nan” Yuraniyom ៖មានអាយុ២៣ឆ្នាំធ្លាប់ចូលប្រឡងចម្រៀងក្នុងកម្មវិធី “The Star” ៣ដងបរាជ័យទាំង៣ដង។ ប៉ុន្តែចុងក្រោយនាងបានចូលក្នុងផលិតកម្ម True Fantasia។ ចម្រៀងពេញនិយមរបស់នាងគឺ “Make it real”។
៧. Kluay R Siam៖ ជាតារាចម្រៀងល្បីមួយរូប ហើយបទដំបូងដែលទទួលការគាំទ្រច្រើនគឺ “Empty Heart” មានអ្នកទស្សនាដល់ទៅ២៤លានដង។
៨.Qwaa Phunnutta៖ មានអាយុ២៦ឆ្នាំនិងមានរូបរាងស្រដៀងតារាកូរ៉េ G-Dragon។ នាងធ្លាប់បង្ហាញមុខលើទស្សនាវដ្ដីTomboy មួយនាពេលកន្លងទៅ។
៩.Diyar Donavanik aka Gunmila Whitesmith ៖ ជាតារាម៉ូដែល។