ក្រុម ឡើងទម្រង់លេង Leicester City បានបំបែកកំណត់ត្រាចាញ់ Chelsea ១៤ឆ្នាំជាប់គ្នាហើយ កាលពីយប់មិញ ដោយយកឈ្នះក្រុមតោខៀវនេះ ២-១ ក្នុងព្រឹត្តិការប្រកួតពានរង្វាន់លីកកំពូលអង់គ្លេស Premier League។
Leicester City ជាអ្នករកគ្រាប់បាល់បានមុននៅនាទីទី៣៣ ដោយខ្សែប្រយុទ្ធ Vardy ក្រោមការបញ្ជូនបាលកាត់ចូលដោយ Riyad Mahrez។ ចូលដើមតង់ទីពីរ នាទីទី៤៧ ខ្សែបម្រើប្រយុទ្ធ Mahrez បានថែមមួយគ្រាប់ទៀត ដោយមានការបញ្ជូនបាល់ពី Marc Albrighton ធ្វើឲ្យ Leicester City នាំមុខភ្ញៀវ២-១។ នៅនាទីទី៧៦ តោខៀវបានសងមួយគ្រាប់វិញ ដោយកីឡាករ Remy ក្រោមការបញ្ជូនពី Pedro ហើយលទ្ធផលនេះបានបន្តរហូតចប់ការប្រកួត ក្រុមម្ចាស់ផ្ទះស៊ីក្រុមភ្ញៀវ ២-១។
ជ័យជម្នះយប់មិញធ្វើឲ្យ Leicester City ឡើងទៅឈរនៅកំពូលតារាងមាន៣៥ពិន្ទុ តាមពីក្រោយដោយកាំភ្លើងធំ Arsenal មាន៣៣ពិន្ទុ Man City មាន៣២ពិន្ទុ និង Man Utd មាន២៩ពិន្ទុ។ Leicester នៅតែជាក្រុមដែលរកគ្រាប់បាល់បានគ្រប់ការប្រកួត Premier League រដូវកាលថ្មីនេះ។ ចំណែក Chelsea ឈរនៅលេខរៀងទី១៦ មាន១៥ពិន្ទុ។