• ព័ត៌មានថ្មី

    Sunday, February 1, 2015

    មេឃ​ខៀវ និង​តោ​ខៀវ បាន​ត្រឹម​មួយ​ពិន្ទុ​ដូច​គ្នា

    ជំនួប​ដ៏​អស្ចារ្យ​រវាង​ក្រុម​ពីរ​កំពុង​ឈរ​លើ​គេ​ក្នុង​ក្របខ័ណ្ឌ​កំពូល ​របស់​អង់គ្លេស English Premier League ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​មេឃ​ខៀវ Manchester City បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ទទួល​បាន​មួយ​ពិន្ទុ​ម្នាក់​រៀង​ៗ​ខ្លួន។

    1

    ​ក្រុម​ម្ចាស់​ផ្ទះ Chelsea ជា​អ្នក​នាំ​មុខ​មុន ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ Loic Remy នៅ​នាទី​ទី ៤២ ប៉ុន្តែ​បាន​ត្រឹម ៣​នាទី​ប៉ុណ្ណោះ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester City កីឡាករ David Silva រក​បាន​មួយ​គ្រាប់​វិញ បញ្ចប់​តង់​ទី​មួយ ដោយ​លទ្ធផល ១-១។

    ចូល​ដល់​តង់​ទី​ពីរ ក្រុម​ទាំង​ពីរ​មាន​ឱកាស​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច បញ្ចប់​ការ​ប្រកួត​ទទួល​បាន​មួយ​ពិន្ទុ​ម្នាក់ ខណៈ​តោ​ខៀវ Chelsea បន្ត​គ្រង​តំណែង​លេខ​មួយ​បណ្ដោះ​អាសន្ន​ក្នុង​តារាង មាន ៥៣​ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​ដោយ Manchester City ដែល​មាន ៤៨​ពិន្ទុ។


    2

    3

    4

    5

    ការ​ប្រកួត​នេះ ក្រុម​ភ្ញៀវ Manchester City មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន​ជាង និង​អាច​ស៊ុត​ចេញ​បាន​លើស​ក្រុម​ម្ចាស់​ផ្ទះ Chelsea។ ក្រុម​មេឃ​ខៀវ ស៊ុត​ចេញ​ពី​ជើង​បាន​រហូត​ដល់​ទៅ ១០​ដង ចំ​គោល​ដៅ ៥​ដង ខណៈ Chelsea ស៊ុត​បាន ៣​ដង និង​ចំ​គោល​ដៅ ២​ដង។​ ចំណែក​បាល់​ជ្រុង​វិញ ក្រុម Chelsea ទទួល​បាន​តែ​ម្ដង​គត់ ប៉ុន្តែ​មេឃ​ខៀវ​មាន​រហូត​ដល់​ទៅ ៨​ដង៕

    6


    8
    • Blogger Comments
    • Facebook Comments
    Item Reviewed: មេឃ​ខៀវ និង​តោ​ខៀវ បាន​ត្រឹម​មួយ​ពិន្ទុ​ដូច​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top