• ព័ត៌មានថ្មី

    Friday, February 27, 2015

    ខ្សែ​ការពារ​ទាំង​១០ ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

    ក្នុង ​ពិភព​​បាល់ទាត់​តាំង​ពី​ដើម​រៀង ភាគ​ច្រើន​មាន​តែ​​​ខ្សែ​ប្រយុទ្ធ ​និង​បម្រើ​ប៉ុណ្ណោះ​​ដែល​អាច​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ កីឡាករ​ដែល​លេង​នៅ​តំបន់​ការពារ​ក៏​មាន​តម្លៃ​ខ្លួន​មិន​ធម្មតា​ដែរ ដោយសារ​ពួកគេ​មាន​សមត្ថភាព​អាច​​ការ​ពារ​គ្រាប់​បាល់ ហើយ​ថែម​ទាំង​អាច​រក​គ្រាប់​ និង​អូស​ញាក់​បាល់​មិន​ចាញ់​កីឡាករ​ខ្សែ​ប្រយុទ្ធ​ប៉ុន្មាន​នោះ​ទេ។

    ខាង​ក្រោម​នេះ​ គេហទំព័រ​ Daily Entertainment ​បាន​ជ្រើស​រើស​ខ្សែ​ការពារ​១០​នាក់ ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៖

    ១. David Luiz ​ផ្លាស់​ពី​ Chelsea ​ទៅ​ PSG ​ក្នុង​តម្លៃ​ខ្លួន ​៥០​លាន​ផោន


    ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ​ថា David Luiz ​ជា​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ ពោល​គឺ​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​រូប​គេ​ផ្លាស់​ពី​តោ​ខៀវ Chelsea ទៅ​ Paris Saint Germain ​ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន ។

    ២. Thiago Silva ​ផ្លាស់​ពី AC Milan ​ទៅ PSG ​៣៦​លាន​ផោន

    1079038-17197871-640-360

    Silva ​ជា​ខ្សែ​ការពារ​ដែល​ផ្លាស់​ពី​ AC Milan ​ទៅ​ក្រុម​ Paris Saint Germain ​កាល​ពី​ឆ្នាំ​២០១២ ​ដែល​កាល​នោះ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​គឺ ៣៦​លាន​ផោន។ ​បច្ចុប្បន្ន​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ជា​ប្រធាន​ក្រុម​ PSG  ​ផង​ដែរ។

    ៣. Eliaquim Mangala ផ្លាស់​ពី Porto ​មក​ Man City ​ក្នុង​តម្លៃ​ខ្លួន​៣១,៨​លាន​ផោន

    1407774809460_wps_2_Manchester_City_FC_via_Pr

    Eliaquim Mangala ​ជា​កីឡាករ​ដែល​ទើប​តែ​ផ្លាស់​មក​ពី ​Porto ​ក្នុង​រដូវ​កាល​នេះ​ទេ ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​សឹង​តែ​នឹក​ស្មាន​មិន​ដល់ ៣១,៥ ​លាន​ផោន។ ប៉ុន្តែ​តាំង​ពី​ចូល Man City ​មក ​រូប​គេ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ទេ។

    ៤. Rio Ferdinand ​ផ្លាស់​ពី Leeds ​ទៅ​ Manchester United ​៣០​លាន​ផោន

    fghsfhdfhdfhtyh

    អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម​រូប​នេះ​ផ្លាស់​ពី​ Leeds ​មក​ទឹក​ដី Old Trafford ​នៅ​ឆ្នាំ​២០០២​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន។ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ អង់គ្លេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ World Cup ​រហូត​ដល់​ទៅ​៣​ដង​ផង​ដែរ។

    ៥. Marquinhos ​ផ្លាស់​ពី Roma ​ទៅ​ PSG ​២៧​លាន​ផោន

    fm-2014-player-profile-of-marquinhos

    Marquinhos ​ជា​យុវជន​ម្នាក់​ដែល​ក្រុម​ PSG ​ទិញ​ចូល​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​មែនទែន ពោល​គឺ​នាំ​ពី​ Roma ​មក​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន​នៅ​ឆ្នាំ​២០១៣។ យុវជន​វ័យ​២០​ឆ្នាំ​រូប​នេះ​ជាប់​ជា​ជម្រើស​ជាតិ​ប្រេស៊ីល​តាំង​ពីរ​ U17 ​មក​ម៉្លេះ។

    ៦. Fabio Coentrao ​ផ្លាស់​ពី​ Benfica ​ទៅ​ Real Madrid ​២៧​លាន​ផោន

    1085064-17270178-640-360

    Fabio Coentrao ​ជា​ខ្សែ​ការពារ​ដែល​ក្រុម Real Madrid ​ទិញ​ចូល​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​គឺ​ ២៧​លាន​ផោន​កាល​ពី​ឆ្នាំ​២០១១។ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ​រូប​គេ​មិន​សូវ​បាន​ជាប់​ជម្រើស​ដំបូង​ ប៉ុន្មាន​នោះ​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ហើយ​ក៏​មាន​ដំណឹង​ថា​នឹង​អាច​ផ្លាស់​មក​អង់គ្លេស​ពេល​ចប់​រដូវ​កាល​នេះ​ផង​ ដែរ។

    ៧. Pepe ​ផ្លាស់​ពី Porto ​ទៅ Real Madrid ​ក្នុង​តម្លៃ​ខ្លួន ២៥​លាន​ផោន

    a0dd200ce75a

    Pepe ​ជា​ខ្សែ​បម្រើ​ទី​២​ដែល​ក្លិប Real Madrid ​ទិញ​ចូល​ថ្លៃ​ជាង​គេ ពោល​គឺ​នៅ​ឆ្នាំ​២០០៧ ​រូប​គេ​ផ្លាស់​ពី​ Porto ​មក​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន។ បច្ចុប្បន្ន​ ​បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ​ក៏​​នៅ​តែ​លេង​នៅ​ក្លិប​ស្ដេចស​នេះ​ដដែល ប៉ុន្តែ​មិន​បាន​ចូល​លេង​គ្រប់​ប្រកួត​នោះ​ទេ ដោយសារ​មាន​របួស។

    ៨. Dani Alves ​ផ្លាស់​ពី Sevilla ​ទៅ​ Barcelona ​ក្នុង​តម្លៃ​ខ្លួន​២៣,៥​លាន​ផោន

    f0ecd12b0d96a22174a0c3c786eaa541

    Alves ​ផ្លាស់​ពី​ Sevilla ​ទៅ​អ្នក​មាន​បុណ្យ Barcelona ​កាល​ពី​ឆ្នាំ​២០០៨ ​ក្នុង​តម្លៃ​២៣,៥​លាន​ផោន។ ចំណែក​ឯ​ពេល​បច្ចុប្បន្ន​នេះ​វិញ​កុងត្រា​របស់​រូប​គេ​នឹង​អស់​នា​ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ហើយ ហើយ​ក៏​មាន​ដំណឹង​ថា​រូប​គេ​នឹង​អាច​ផ្លាស់​មក​អង់គ្លេស​ផង​ដែរ។

    ៩. Dmytro Chygrynskiy ​ផ្លាស់​ពី Shaktar Donetsk ​ទៅ​ Barca ​ក្នុង​តម្លៃ​ខ្លួន​២២,៥​លាន​ផោន

    chygrynskiy1

    ខ្សែ​ការពារ​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​បញ្ជី​នេះ​ គឺ​បាន​ទៅ​លើ​កីឡាករ Dmytro Chygrynskiy ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន​រហូត​ដល់​ទៅ​២២,៥​លាន​ផោន​ឯ​ ណោះ ពេល​ដែល​រូប​គេ​ផ្លាស់​ពី Shaktar Donetsk ​ទៅ​ Barcelona ​នៅ​ឆ្នាំ​២០០៩។ ​បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​លេង​នៅ​ក្លិប Dnipro ។

    ១០. Lilian Thuram ​ផ្លាស់​ពី Parma ​ទៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន

    Thuram-Juventus

    ខ្សែ​ការពារ Lilian Thuram ​ជា​កីឡាករ​ម្នាក់​គត់​របស់​បារាំង​ដែល​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ បាន​ច្រើន​ជាង​គេ ១៤២​ប្រកួត។ អតីត​កីឡាករ​វ័យ​៤៣​ឆ្នាំ​រូប​នេះ​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​ ដោយ​សារ​ពេល​រូប​លោក​ផ្លាស់​ពី Parma ​ទៅ Juventus ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​២២​លាន​ផោន​ឯ​ណោះ​នៅ​ឆ្នាំ​២០០១ ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខ្សែ​ការពារ​ទាំង​១០ ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Rating: 5 Reviewed By: Unknown
    Scroll to Top