• ព័ត៌មានថ្មី

    Wednesday, February 4, 2015

    Adidas ចេញ​បាល់​សម្រាប់​​ប្រកួត​ផ្ដាច់​ព្រ័ត្រ Champions League ហើយ

    ក្រុមហ៊ុន​​ផលិត​សម្ភារៈ​កីឡា​ Adidas ​បាន​បង្ហាញ​បាល់​សម្រាប់​ការ​ប្រកួត​​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​កំពូល​ ទ្វីប​​អឺរ៉ុប UEFA Champions League ហើយ។ បាល់​ថ្មី​នេះ​មាន​ការ​រចនា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​រូប​ខ្លាឃ្មុំ​ដ៏​សាហាវ​នៅ​លើ​នោះ​​ទៀត​ផង។



    រូប​ភាព​ជា​ច្រើន​សន្លឹក​ទាំង​នោះ​ ក៏​ឃើញ​មាន​រូប​វិមាន Brandenburg Gate នៃ​ទី​ក្រុង​ប៊ែរឡាំង​ រចនា​​នៅ​លើ​បាល់​នោះ​ដែរ​ ដើម្បី​ជា​ការ​សម្គាល់​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​នៃ​ប្រទេស​អាល្លឺម៉ង់​​មួយ​នេះ​។

    ​ការ​ប្រកួត​ Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០១៥​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ នៅ​ក្នុង​ទី​ក្រុង​ប៊ែរឡាំង​ ​ប្រទេស​អាល្លឺម៉ង់ នា​កីឡដ្ឋាន Olympiastadion៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Adidas ចេញ​បាល់​សម្រាប់​​ប្រកួត​ផ្ដាច់​ព្រ័ត្រ Champions League ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top