• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    Di Maria ​ថា​ Messi ​កាន់​តែ​ល្អ​បើ​ធ្វើ​ជា​កូន​ក្រុម Mourinho

    ខ្សែ​បម្រើ​ស្លាប Angel di Maria ​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​កីឡាករ Lionel Messi ​និង​លោក Jose Mourinho ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​បើ​ពួកគេ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​គឺ​រឹត​តែ​ប្រសើរ​ថែម​ទៀត។

    resize

    ត្បិត​តែ​រឿង​រ៉ាវ​ដែល​ ខ្សែ​ប្រយុទ្ធ Lionel Messi ​និង​អ្នក​ចាត់​ការ​ក្រុម​ Barcelona ​លោក Luis Enrique បាន​ស្ងាត់​ទៅ​វិញ​នៅ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ប៉ុន្តែ​ព័ត៌មាន​ដែល​ថា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​អាច​ផ្លាស់​ចេញ​ពី​ អេស្ប៉ាញ​ទៅ Chelsea ​នោះ​គឺ​នៅ​តែ​មាន​ដដែល។ ខណៈ​ដែល​មិត្ត​ជិត​ស្និទ្ធ​របស់​គេ កីឡាករ Di Maria ​ក៏​បាន​និយាយ​ថា​​ទំនាក់ទំនង​របស់​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន​ ច្រើន​ជាង​គេ​នៅ​ La Liga ​រូប​នេះ​ និង​លោក Mourinho ​មិន​មាន​អ្វី​ល្អក់កករ​ដែរ ហើយ​អាច​ទៅ​រួច​បើ​សិន​ជា​រូប​គេ​ចេញ​ពី​ Barca ​មែន។



    ទោះ​ជា​យ៉ាង​នេះ​ក្ដី អតីត​កីឡាករ​ Real Madrid ​ខាង​លើ​ក៏​បាន​ប្រាប់​ហេតុ​ផល​មួយ​ចំនួន​ដែល​កីឡាករ​ទទួល​បាន​កាត​ក្រហម​តែ ​ម្ដង​គត់​តាំង​ពី​ចេះ​លេង​បាល់​មក​ មិន​អាច​ចាកចេញ​ពី​អេស្ប៉ាញ​ដែរ​ថា៖ “វា​ជា​រឿង​ពិបាក​ណាស់​ដែល​ឱ្យ Messi ​ចេញ​ពី​អេស្ប៉ាញ​ ព្រោះ​ក្លិប​ Barcelona ​ជា​កន្លែង​ដែល​គេ​នៅ​តាំង​ពី​តូច​មក។ ដូច្នេះ​ ខ្ញុំ​គិត​ថា​រូប​គេ​មិន​​ចង់​ចាកចេញ​នោះ​ទេ”។

    ad_145863471-e1423513797976

    ទន្ទឹម​នឹង​រឿង​ខាង​លើ​នេះ​ដែរ ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​គោល​បំណង​របស់​គេ​ ប្រសិន​បើ​ចាកចេញ​ពី​ Manchester United ​ផង​ដែរ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​បិសាច​ក្រហម ហើយ​មាន​តែ​២​រឿង​ទេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​នៅ​ទី​នេះ​គឺ​អាកាស​ធាតុ​ និង​ភាសា​និយាយ។ នេះ​ជា​រឿង​ពិត ព្រោះ​ខ្ញុំ​ព្យាយាម​រៀន​ហើយ​តែ​នៅ​តែ​ពិបាក​និយាយ​ដដែល។ បើ​និយាយ​ពី​អនាគត​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ចាកចេញ​ពី​ Old Trafford ​គឺ​មាន​តែ​ស្រុក​កំណើត​ខ្ញុំ​មួយ​គត់​ដែល​ខ្ញុំ​ចង់​ទៅ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ទៅ​លេង​នៅ​ក្លិប​ធំ​ៗ​លើ​លោក​នេះ​អស់​ហើយ។ ដូច្នេះ​អាហ្សង់ទីន​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ចូល​និវត្តន៍​ពី​ បាល់ទាត់”។

    រឿង​ដែល​អតីត​ខ្សែ​បម្រើ​ក្រុម​ Benfica ​រូប​នេះ​ចង់​ទៅ​ប្រទេស​អាហ្សង់ទីន​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​រូប​គេ​បាន​ប្រាប់​ទៅ​អ្នក​កាសែត។ ចាំ​មើល​ តើ​ទៅ​ថ្ងៃ​មុខ​ទៅបុរស​មាន​កូន​ស្រី​មួយ​ម្នាក់​នេះ​​ពិត​ជា​ធ្វើ​រឿង​ដែល​ ដូច​នឹង​អ្វី​ធ្លាប់​និយាយ​នេះ​ឬ​អត់?

    តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​រឿង​ដែល Di Maria និយាយ​ថា Messi នឹង​កាន់​តែ​ល្អ​ប្រសិន​បើ​ធ្វើ​ជា​កូន​ក្រុម​​លោក Mourinho?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Di Maria ​ថា​ Messi ​កាន់​តែ​ល្អ​បើ​ធ្វើ​ជា​កូន​ក្រុម Mourinho Rating: 5 Reviewed By: Unknown
    Scroll to Top