• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    កាំភ្លើង​ធំ​បាញ់​២​គ្រាប់​ របួស​កីឡាករ​​សំខាន់​ខ្លួន​ឯង​២​នាក់

    ការ​ប្រកួត​ក្របខ័ណ្ឌ English Premier League ​កាល​ពី​យប់​មិញ​នេះ ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​ក្រុម Leicester City ​២-១ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​លោក Arsene Wenger ​រីករាយ​ខ្លាំង​នោះ​ទេ ដោយ​សារ​មាន​កីឡាករ​សំខាន់​២​នាក់​រង​របួស​គឺ Alexis Sancahez ​និង​ Aaron Ramsey ។



    258DEF3E00000578-0-image-a-103_1423612968568

    ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​នៅ​តង់​ទី​មួយ​មិន​មាន​ការ​វាយ​លុក​ អ្វី​ខ្លាំងក្លា​នោះ​ទេ​ ព្រោះ​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ​ និង​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​បាន​៥០-៥០ ​ប្រហែល​គ្នា។ ប៉ុន្តែ​នៅ​នាទី​២៧​ កីឡាករ Koscielny ​បាន​ទទួល​បាល់​យ៉ាង​ស្អាត​ពី​ Ozil ​ដើម្បី​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​លោក Wenger ។ ​ចំណែក​ឯ​គ្រាប់​បាល់​ទី​ពីរ​វិញ ​ខ្សែ​ប្រយុទ្ធ​ដែល​ទើប​តែ​ជា​ពី​របួស Walcott ​ជា​អ្នក​ធ្វើ​បាន​នៅ​នាទី​៤១។

    258BF15200000578-0-image-a-41_1423600698343

    258C16CA00000578-2948266-image-a-94_1423604357166


    258C359F00000578-0-image-a-75_1423602494383


    ចូល​ដល់​តង់​ទី​២ ក្រុម​ភ្ញៀវ​  Leicester City ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​៦១​ដោយ​ខ្សែ​ប្រយុទ្ធ Kramaric ​ហើយ​ក្រោយ​ពី​នោះ​កាត​លឿង​ និង​កីឡាករ​របួស​ក៏​មាន​ហូរហែ​ដែរ​។ នៅ​នាទី​៦៥​ ខ្សែ​ប្រយុទ្ធ​ Sanchez ​បាន​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ Matthew Upson ​បណ្ដាល​ឱ្យ​មាន​បញ្ហា​ត្រង់​ជង្គង់ ហើយ​ត្រូវ​​ប្ដូរ​ចេញ​ភ្លាម​ៗ​តែ​ម្ដង​ដោយ​កីឡាករ Giroud ​ជា​អ្នក​ជំនួស​​។ ចំណែក​ឯ​ Ramsey ​វិញ​ប្ដូរ​ចូល​ជំនួស Walcott ​បាន​ត្រឹម​១០​នាទី​ក៏​ត្រូវ​ប្ដូរ​ចេញ​ទៀត​បន្ទាប់​ពី​មាន​បញ្ហា​ត្រង់​ សរសៃពួរ។ យ៉ាង​ណា​មិញ លទ្ធផល​២-១​ នេះ ​គឺ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

    258BFA8400000578-0-Sanchez_soars_spectacularly_into_the_air_after_the_challenge_fro-a-97_1423612800260

    258D0A8800000578-0-image-a-102_1423612894639

    258D128700000578-0-image-a-106_1423613059868

    លទ្ធផល​នេះ​ដែរ នឹង​ធ្វើ​ឱ្យ​ក្រុម Arsenal ​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​បណ្ដោះ​អាសន្ន ដោយ​ត្រូវ​រង់ចាំ​មើល​ការ​ប្រកួត​រវាង​ក្រុម Manchester United ​ប្រកួត​ជាមួយ​ Burnley ​នា​យប់​នេះ​ទៀត ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កាំភ្លើង​ធំ​បាញ់​២​គ្រាប់​ របួស​កីឡាករ​​សំខាន់​ខ្លួន​ឯង​២​នាក់ Rating: 5 Reviewed By: Unknown
    Scroll to Top