• ព័ត៌មានថ្មី

    Tuesday, February 10, 2015

    កីឡាករ​ Man Utd ​បង្ហាញ​កាយវិការ​សិច​ដាក់​នារី​ម្នាក់​ក្នុង​បន្ទប់​ទឹក

    ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​​ស៊ើបអង្កេត​​លើ​កីឡាករ​របស់​ខ្លួន​ដែល​បាន​ធ្វើ​​កាយ​វិការ​មិន​ សមរម្យ​ (កាយ​វិការ​រួម​ភេទ) ទៅ​លើ​នារី​ម្នាក់​អាយុ​​ខ្ទង់​២០​​ឆ្នាំ​ ​ក្នុង​បន្ទប់​ទឹក​នៅ​ក្លិប​រាត្រី​មួយ​កន្លែង​នៅ​ទី​ក្រុង​ Manchester។ រឿងរ៉ាវ​នេះ​បាន​លេច​ធ្លាយ​ដោយ​សារ​មាន​កីឡាករ​មិត្ត​រួម​ក្រុម​របស់​កីឡាករ ​នោះ​បាន​លួច​ថត​ជា​វីដេអូ រួច​ចែកចាយ​ត​គ្នា។


    Man Utd ​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​អ្វី​នោះ​ទេ​ចំពោះ​រឿង​ដែល​មាន​កីឡា​របស់​ខ្លួន ​ទៅ​ធ្វើ​រឿង​មិន​គួរសម​ដាក់​នារី​ម្នាក់​នៅ​ក្នុង​ក្លិប​រាត្រី​នោះ។ ខណៈ​ដែល​កាសែត The Sun ​បាន​រាយការណ៍​ថា ​ក្លិប​នេះ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​​មួយ ក្រោយ​រឿង​ហេតុ​នេះ​កើត​ឡើង។

    B9UT5CBCIAAgbwh

    បន្ថែម​ពី​លើ​នេះ​ អ្នក​ដែល​បាន​ដឹង​ហេតុ​ការ​​នេះ​បាន​ប្រាប់​ទៅ​កាសែត The Sun ​ទៀត​ថា​៖ “ពួកគេ​ទាំង​ពីរ​នាក់ (នារី​ និង​កីឡាករ Man Utd ​ដែល​មិន​​ដឹង​ឈ្មោះ) ​នៅ​ក្នុង​បន្ទប់​ទឹក​ហើយ​ចាក់​សោ​ ប៉ុន្តែ​មាន​ម្នាក់​ទៀត​​នៅ​ខាង​ក្រៅ ​បាន​​ថត​នៅ​ពី​លើ​បន្ទប់​នោះ ដែល​នេះ​គឺ​ជា​រឿង​អាក្រក់​ខ្លាំង​ណាស់។ ខាង​នារី​រូប​នោះ​ក៏​ដឹង​ថា​មាន​អ្នក​លួច​ថត​នៅ​ពី​លើ​ទ្វា​នោះ​ផង​ដែរ ទើប​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​វីដេអូ​មួយ​នោះ​បែក​ធ្លាយ​ចេញ​ទៅ​ដល់​អ្នក​ ដទៃ​ទៀត។ ​​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​រឿង​នោះ​កើត​ឡើង​គឺ​បណ្ដាល​មក​ពី​ពួកគេ​ ស្រវឹង​ខ្លាំង​ពេក”។

    យ៉ាង​ណា​មិញ ខាង​ប៉ូលិស​នៅ​ទីក្រុង​ Manchester ​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​អ្វី​ឱ្យ​ខ្លាំងក្លា​នោះ​ទេ ​ព្រោះ​ពួកគេ​មិន​ទាន់​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ Man Utd ​បង្ហាញ​កាយវិការ​សិច​ដាក់​នារី​ម្នាក់​ក្នុង​បន្ទប់​ទឹក Rating: 5 Reviewed By: Unknown
    Scroll to Top